ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ទម្លាយមូលហេតុដែល ហ្សេលេនស្គី ស្វះស្វែងឲ្យមានកិច្ចប្រជុំត្រីភាគី ជាមួយ ពូទីន និងត្រាំ
ក្នុងសារបង្ហោះលើបណ្តាញ Telegram កាលពីថ្ងៃសុក្រទី៣០ខែឧសភាឆ្នាំ២០២៥ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Dmitry Medvedev បានលាតត្រដាងអំពីមូលហេតុដែលប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ចង់រៀបចំឲ្យមានជំនួបកំពូលត្រីភាគីជាមួយប្រមុខវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំអាមេរិក ដូណាល់ ត្រាំ។

តាមការចុះផ្សាយរបស់ RT, ហេតុផលនៅពីក្រោយរឿងនេះ ត្រូវបានលោក Medvedev អះអាងថា គឺដោយសារតែ ហ្សេលេនស្គី ចង់បង្ហាញដល់ពិភពលោកថា គាត់គឺជាមេដឹកនាំស្របច្បាប់ ដ្បិតអាណត្តិរបស់ខ្លួនក្នុងនាមជាមេដឹកនាំអ៊ុយក្រែន បានផុតកំណត់ទៅហើយក៏ដោយ។
រុស្ស៊ី លែងចាត់ទុកលោកហ្សេលេនស្គី ជាមេដឹកនាំអ៊ុយក្រែនស្របច្បាប់ទៀតហើយ ចាប់តាំងពីអាណត្តិរបស់គាត់ ត្រូវបញ្ចប់តាំងតែពីជាងមួយឆ្នាំមុនមកម្ល៉េះ ហើយតែងចោទថា ហ្សេលេនស្គី បានដាក់ច្បាប់អាជ្ញាសឹកមួយលើកជាពីរលើកដើម្បីយកលេសបញ្ចៀសការបោះឆ្នោតរើសមេដឹកនាំថ្មី។
ជុំវិញរឿងនេះ ត្រូវបានលោក Medvedev យកមកបង្ហោះលើ Telegram ថា លោកហ្សេលេនស្គី ព្យាយាមបង្ហាញឲ្យគេឯងឃើញថា ខ្លួននៅតែជាប្រធានាធិបតីស្របច្បាប់តាមរយៈការចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំកំពូលដូចជាលោកពូទីន និងត្រាំ។

លោក Medvedev បន្តថា កិច្ចសន្ទនាត្រីភាគីមានន័យថា ហ្សេលេនស្គី នឹងទទួលបានកម្លាំងជំរុញថ្មីទៀតលើភាពជាមេដឹកនាំស្របច្បាប់របស់ខ្លួន ហើយគាត់អាចទាញយកប្រយោជន៍ពីកិច្ចប្រជុំក្នុងស្រុក ដោយប្រើវាជាលេសដើម្បីផ្អាកការបោះឆ្នោតជាបន្ត និងដើម្បីបញ្ចុះបញ្ចូលពួកឥស្សរជនអ៊ុយក្រែនថា ឥឡូវនេះមិនមែនជាពេលវេលាដើម្បីផ្លាស់ប្តូរមេដឹកនាំទាំងពាក់កណ្តាលទីនោះទេ។
យ៉ាងណា រម្លឹកទៅកាលពីថ្ងៃទី១៦ខែមេសា សភាអ៊ុយក្រែនបានបោះឆ្នោតឲ្យពន្យារពេលច្បាប់អាជ្ញាសឹក រហូតដល់ថ្ងៃទី១១ខែសីហាឆ្នាំ២០២៥ ដែលនេះបានន័យថា លោក ហ្សេលេនស្គី អាចកាន់តំណែងជាប្រធានាធិបតីបន្តទៀតអំឡុងពេលប្រទេសកំពុងកើតសង្គ្រាម។
ការបោះឆ្នោតពន្យារពេលនោះ គឺគាំទ្រដោយតំណាងរាស្រ្ត ៣៥៧រូប អនុញ្ញាតឲ្យរដ្ឋាភិបាលបន្តការកៀរគរកងទ័ព និងផ្អាកដំណើរការបោះឆ្នោត។ អាណត្តិរបស់លោក ហ្សេលេនស្គី ដើមឡើយត្រូវបានបញ្ចប់ជាផ្លូវការនៅឆ្នាំ២០២៤។ យ៉ាងណាមិញ នៅក្រោមច្បាប់អាជ្ញាសឹកអ៊ុយក្រែន ការបោះឆ្នោតរើសមេដឹកនាំថ្មីមិនអាចធ្វើឡើងបានទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី បង្ហាញសមាសភាពគណៈប្រតិភូ សម្រាប់ការចរចាសន្តិភាពថ្មី ជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


