ជីវិតកម្សាន្ដ
តារាកូរ៉េ៣រូប ជាប់ដានធ្វើបាបអ្នកដទៃនៅសាលា ខណៈភាពយន្តចេញផ្សាយក៏បរាជ័យគ្មានអ្នកទស្សនា
តារាស្រី Park Hye-soo, តារាប្រុស Jo Byung-gyu,និងតួស្រី Song Ha-yoon គឺជាតារាសម្ដែងទាំង៣ដួង ដែលទទួលបានភាពល្បីល្បាញ ប៉ុន្តែពេលនេះប្រឈមមុខនឹងការរិះគន់ជាសាធារណៈ ខណៈដែលភាពយន្តរបស់ពួកគេដំណើរការក៏មិនសូវល្អ ចំពេលមានរឿងចម្រូងចម្រាសនៃការសម្លុតធ្វើបាបនៅសាលា។
១. តារាស្រី Park Hye-soo

ភាពយន្ត « Dear.M» សម្តែងដោយ Park Hye-soo ដែលចុងក្រោយបានចាក់ផ្សាយវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២១ ខែឧសភា។ ដំបូងឡើយគ្រោងនឹងចាក់ផ្សាយនៅខែកុម្ភៈ ឆ្នាំ ២០២១ រឿងនេះត្រូវបានពន្យារពេលរយៈពេល ៤ ឆ្នាំបន្ទាប់ពីការចោទប្រកាន់ពីបទសម្លុតសាលារៀនប្រឆាំងនឹងតារាស្រីបានលេចឡើងត្រឹមតែ ៥ ថ្ងៃមុនពេលចាក់បញ្ចាំង។ ទោះបីជាមានការបដិសេធយ៉ាងម៉ឺងម៉ាត់ក៏ដោយ ការចោទប្រកាន់ដែលមិនបានដោះស្រាយ ដែលនោះបាននាំឲ្យប៉ុស្តិ៍ទូរទស្សន៍ KBS លុបចោលការចេញផ្សាយក្នុងស្រុក។
ក្រោយមក តារាសម្ដែងវ័យ៣០ឆ្នាំ បានព្យាយាមត្រលប់មកវិញជាមួយនឹងភាពយន្ត «You and I» ឆ្នាំ២០២៣ ដោយបន្តពិភាក្សាអំពីការចេញផ្សាយរឿង«Dear.M» ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាផ្លូវច្បាប់ដែលមិនទាន់ត្រូវបានដោះស្រាយជាថ្មីម្តងទៀតបានរារាំងទូរទស្សន៍ KBS ពីការផ្សាយកម្មវិធី ដោយផ្ទេរវាទៅ KBS Joy ដែលជាប៉ុស្តិ៍ទូរទស្សន៍ដែលមិនសូវមានអ្នកស្គាល់ច្រើន។ ជាលទ្ធផល ការវាយតម្លៃនៅតែមានភាពស្រងាកចិត្ត ដោយវគ្គចុងក្រោយទទួលបានចំនួនអ្នកទស្សនាត្រឹមតែ ០.១% ប៉ុណ្ណោះ។
អារម្មណ៍សាធារណៈចំពោះ Park Hye-soo នៅតែខឹងស្អប់់់។ ទោះបីជានាងបានសារភាពថាខ្លួនមិនបានប្រព្រឹត្តិដូចការចោទប្រកាន់ក្ដី និងបានអះអាងថា កំពុងស្វែងរកភាពច្បាស់លាស់ផ្នែកច្បាប់ក៏ដោយ ក៏អតីតកាលនៅតែតាមគំរាមកំហែងនាងមកដលសព្វថ្ងៃ។
២ តារាប្រុស Jo Byung-gu និងតារាស្រី Song Ha-yoon

ស្រដៀងគ្នានេះដែរ រឿង «The History of Losers» ដែលជាភាពយន្តដែលសម្តែងដោយ Jo Byung-gyu និង Song Ha-yoon បានរងការពន្យារពេលការចេញផ្សាយ ដោយសារតួសម្តែងទាំងពីរត្រូវបានផ្សារភ្ជាប់ទៅនឹងការចោទប្រកាន់ពីអតីតកាល។ ថតនៅឆ្នាំ ២០២២ វាត្រូវបានចេញផ្សាយនៅឆ្នាំនេះនៅលើវេទិកា OTT Wavve បន្ទាប់ពីរយៈពេលបីឆ្នាំ។ រឿងនេះមានទីផ្សារតិចតួច ស្របពេលដែលតារាស្រី Song Ha-yoon ក៏ត្រូវបានលុបចេញពីឈុតខ្លីៗ និងផ្ទាំងរូបភាពដែរ។
ដោយមានការភ្ញាក់ផ្អើលមិនច្រើន និងការចូលរួមតិចតួច រឿងនេះបានបរាជ័យក្នុងការធ្វើឲ្យខូចចំណាត់ថ្នាក់អ្នកទស្សនាក្នុងប្រទេស។ ទោះបីជា Wavve បានអះអាងពីភាពជោគជ័យផ្ទៃក្នុងក៏ដោយ ក៏ភាពជាក់ស្តែងនៅតែបរាច័យពិបាកស្រោចស្រង់។ ភ្លាមៗ Jo Byung-gyu បានបដិសេធជាសាធារណៈចំពោះការចោទប្រកាន់ ខណៈដែលតារាស្រី Song Ha-yoon រក្សាភាពស្ងៀមស្ងាត់ ហើយនោះបានធ្វើឲ្យមានការរិះគន់កាន់តែខ្លាំងឡើង។
សម្រាប់តារាសម្ដែងក្នុងវិស័យភាពយន្ត K-drama ការចោទប្រកាន់ថាមានការគំរាមកំហែងពីសាលា គឺជាការផ្លាស់ប្តូរអាជីព ដែលប៉ះពាល់ដល់ការសម្តែងរឿង និងមុខមាត់សាធារណៈដោយផ្ទាល់របស់ពួកគេម្នាក់ៗ។ ផ្ទាំងព័ត៌មានថ្មីៗទាំងនេះបានគូសបញ្ជាក់ពីការតស៊ូរបស់ឧស្សាហកម្មនេះ ដើម្បីជម្នះរឿងអាស្រូវ សូម្បីតែប៉ុន្មានឆ្នាំបន្ទាប់ពីវាកើតឡើងក៏ដោយ ក៏មិនអាចរលុបចេញពីទស្សនិកជនដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បងប្រុស Jisoo រងការចោទប្រកាន់ថា លួចថតវីដេអូសិចជាមួយស្រ្តីម្នាក់
-
សន្តិសុខសង្គម២១ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


