ព័ត៌មានអន្ដរជាតិ
ឆ្នាំ២០២៤ ប្រជាជនថៃ ១២,៣ លាននាក់មានជំងឺទាក់ទងនឹងខ្យល់ពុល
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) នៃប្រទេសថៃ បានបង្ហាញថា ក្នុងឆ្នាំ២០២៤ ប្រជាជនថៃចំនួន ១២,៣ លាននាក់បានទទួលរងនូវបញ្ហាសុខភាពដែលបណ្តាលមកពីខ្យល់ពុល ដោយតំបន់ភាគខាងជើងមានអត្រាខ្ពស់បំផុត បន្ទាប់មកគឺតំបន់ភាគឦសាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៧ខែកុម្ភៈនេះ។

NESDC បានធ្វើបទបង្ហាញអំពីស្ថានភាពសង្គមក្នុងត្រីមាសទី៤របស់ប្រទេសថៃ និងទិដ្ឋភាពទូទៅសម្រាប់ឆ្នាំ២០២៤ដោយបង្ហាញពីការវិវឌ្ឍន៍សំខាន់ៗទាក់ទងនឹងបញ្ហាសុខភាពដែលទាមទារការយកចិត្តទុកដាក់នាពេលខាងមុខ។ ខណៈដែលបញ្ហាកម្រិតជាតិពុលក្នុងខ្យល់ (PM 2.5) កាន់តែអាក្រក់ទៅៗនាំទៅដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសាធារណៈ។
យោងតាមរបាយការណ៍សន្ទស្សន៍គុណភាពខ្យល់ឆ្នាំ ២០២៤ ពីក្រុមហ៊ុន IQAir ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី ៣៣ ក្នុងចំណោមប្រទេសចំនួន១៤១ ទូទាំងពិភពលោក សម្រាប់ខ្យល់ពុលដែលអាក្រក់ជាងឆ្នាំ២០២៣ ដែលប្រទេសនេះជាប់ចំណាត់ថ្នាក់ទី៣៦។
កម្រិត PM 2.5 ប្រចាំឆ្នាំជាមធ្យមសម្រាប់ឆ្នាំ២០២៤បានកើនឡើងពី២៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបក្នុងឆ្នាំ ២០២៣ដែលលើសពីស្តង់ដារមធ្យមប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោកដល់ទៅ៤.៨ដង។ ចំនួននេះបាននាំឱ្យមានផលប៉ះពាល់ដល់សុខភាពទាំងជំងឺភ្លាមៗ និងរ៉ាំរ៉ៃ ដូចជាជំងឺហឺត រលាកទងសួត និងមហារីកសួត។

បើតាមការសិក្សាមួយរបស់សាកលវិទ្យាល័យ Chulalongkorn ក្នុងឆ្នាំ ២០២៤ បានរកឃើញថា PM 2.5 នៅទីក្រុងបាងកក និងតំបន់ជុំវិញនោះមានផ្ទុកនូវសារធាតុដូចជា អាសេនិច កាដមីញ៉ូម និងក្រូមីញ៉ូមក្នុងកម្រិតខ្ពស់ ដែលទាំងអស់នេះបង្កើនហានិភ័យនៃជំងឺមហារីកសួត។
យោងតាមមជ្ឈមណ្ឌលទិន្នន័យសុខភាពនៃក្រសួងសុខាភិបាលសាធារណៈក្នុងឆ្នាំ ២០២៤ មនុស្ស ១២.៣ លាននាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺទាក់ទងនឹងខ្យល់ពុលកើនឡើង ១០.១% ពីឆ្នាំ ២០២៣ ដោយតំបន់ភាគខាងជើងមានចំនួនករណីខ្ពស់បំផុត បន្ទាប់មកគឺតំបន់ភាគឦសាន និងទីក្រុងបាងកក។ ជាមួយគ្នានេះចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥មានករណីជំងឺទាក់ទងនឹងការបំពុលខ្យល់ចំនួន ៩៨០០០០ករណី។
អាជ្ញាធរបានណែនាំដល់ប្រជាជលរដ្ឋជាពិសេសក្រុមមនុស្សដែលមានហានិភ័យខ្ពស់ រួមមានមនុស្សចាស់ កុមារតូច ស្ត្រីមានផ្ទៃពោះ និងបុគ្គលដែលមានជំងឺរ៉ាំរ៉ៃ ដោយបុគ្គលទាំងនេះគួរតែពាក់ម៉ាសដើម្បីការពារPM 2.5 រាល់ពេលចេញទៅក្រៅ បិទទ្វារ និងបង្អួចឱ្យជិត ហើយសម្អាតផ្ទះជារៀងរាល់ថ្ងៃ ជៀសវាងសកម្មភាពក្រៅ កាត់បន្ថយការប្រើប្រាស់រថយន្ត និងទម្រង់នៃការឆេះណាមួយ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


