ព័ត៌មានអន្ដរជាតិ
មេដឹកនាំមីយ៉ាន់ម៉ាជួបពិភាក្សាជាមួយប្រមុខរដ្ឋរុស្ស៊ីនៅទីក្រុងមូស្គូ
ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង (Min Aung Hlaing) ចេញដំណើរទៅកាន់ទីក្រុងមូស្គូ ដើម្បីភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធដើម្បីកម្ចាត់ក្រុមប្រឆាំងដោយហិង្សាចំពោះការគ្រប់គ្រងរបស់យោធា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៤ខែមីនានេះ។

យោងការចេញផ្សាយរបស់អង្គភាពព័ត៌មានរបស់របបយោធា លោក មីន អ៊ុងលាំង ដែលបានឡើងកាន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារនៅដើមខែកុម្ភៈឆ្នាំ២០២១ បានចាកចេញពីរដ្ឋធានី Naypyidaw ជាមួយនឹងមន្ត្រីជាន់ខ្ពស់កាលពីថ្ងៃចន្ទ ហើយគ្រោងនឹងជួបជាមួយលោក ពូទីន នៅថ្ងៃអង្គារនេះ។
ក្រុមអ្នកវិភាគ បាននិយាយថា ការគាំទ្ររបស់ទីក្រុងមូស្គូ បានក្លាយជារឿងសំខាន់សម្រាប់រដ្ឋបាលយោធា ជាពិសេសកងកម្លាំងទ័ពអាកាសរបស់ខ្លួន ខណៈដែលរបបនេះប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងក្រុមទ័ពព្រៃដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។ របបយោធាបានបាត់បង់ទឹកដីច្រើនគួរកត់សម្គាល់ បន្ទាប់ពីការវាយលុករបស់ពួកឧទ្ទាមនៅឆ្នាំ២០២៣ ប៉ុន្តែអំណាចដែនអាកាសរបស់ខ្លួនបានដើរតួយ៉ាងសំខាន់ក្នុងការចាប់ខ្លួនកងកម្លាំងប្រឆាំង។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានឱ្យដឹងថា កិច្ចប្រជុំនៅទីក្រុងមូស្គូនឹងជាលើកដំបូង រវាង លោក មីន អ៊ុងលាំង និងលោក ពូទីន ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ។ សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង បាននិយាយថា៖«ភាគីទាំងពីរនឹងពិភាក្សាអំពីទស្សនវិស័យសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការរុស្ស៊ី-មីយ៉ាន់ម៉ាដែលមានផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាបញ្ហាអន្តរជាតិ»។
ក្រុមអ្នកវិភាគ បាននិយាយថា ប្រទេសទាំងពីរកំពុងស្វែងរកការពង្រឹងទំនាក់ទំនងកាន់តែរឹងមាំជាមួយប្រទេសជាមិត្ត ដើម្បីប៉ះប៉ូវវិធានការដាក់ទណ្ឌកម្មរបស់លោកខាងលិចដែលមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារឆ្នាំ២០២១ និងរុស្ស៊ីឈ្លានពានលើអ៊ុយក្រែនកាលពីឆ្នាំ០២២។
គួររម្លឹកថា កាលពីខែមករា ប្រទេសមីយ៉ាន់ម៉ា បានផ្តល់អំណោយដំរីចំនួនប្រាំមួយក្បាលដល់ក្រុមសម្លែងសៀកនៅទីក្រុងមូស្គូ ដែលជា «និមិត្តសញ្ញានៃមិត្តភាព»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


