ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចង្អុលចំមុខអង់គ្លេស ថា ជាមេនាំសង្គ្រាមធំជាងគេបំផុត
ភ្នាក់ងារចារកម្មប្រទេសរុស្ស៊ី ហៅកាត់ SVR បានចង្អុលចំមុខអង់គ្លេស ថាជាមេនាំសង្គ្រាមធំជាងគេបំផុត ជាក់ស្តែងសង្គ្រាមលោកលើកទី២ក៏ជាប្រទេសនេះដែរ ដែលជាអ្នកបញ្ឆេះនោះ។

SVR បានចេញសេចក្តីថ្លែងការណ៍កាលពីដើមសប្តាហ៍នេះថា «ដល់ពេលហើយដែលត្រូវបកស្បែកមុខអង់គ្លេស ថាជាអ្នកដើរបង្កសង្គ្រាមធំជាងគេបង្អស់»។
មិនត្រឹមប៉ុណ្ណឹង SVR ថែមទាំងចោទប្រកាន់ចំៗដែរថា គឺអង់គ្លេសនេះឯង ដែលស្វះស្វែងខ្លាំងជាងគេ ដើម្បីបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ក្នុងការនាំយកសន្តិភាពឲ្យអ៊ុយក្រែន និងព្យាយាមបង្អាក់ដល់ការស្តារទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោនជាមួយមូស្គូ។

សេចក្តីថ្លែងការណ៍របស់ SVR កើតឡើងស្របពេលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ចេញលេចពន្លឺនៃបទឈប់បាញ់ក្រោយគណៈប្រតិភូអាមេរិក-អ៊ុយក្រែន ជួបពិភាក្សាគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត។
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានឯកភាពរួចហើយចំពោះបទឈប់បាញ់រយៈពេល៣០ថ្ងៃដែលរៀបរៀងដោយអាមេរិក ប៉ុន្តែគេនៅរង់ចាំភាគីរុស្ស៊ី ធ្វើការសម្រេចចិត្តលើសំណើនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


