ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់លក្ខខណ្ឌ ៣ចំណុច បើចង់ឲ្យខ្លួនឈប់បាញ់
បទឈប់បាញ់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកំពុងក្លាយជាប្រធានបទក្តៅជុំវិញពិភពលោក ហើយអន្តរជាតិកំពុងរង់ចាំការសម្រេចចិត្តពីភាគីរុស្ស៊ីលើសំណើនេះ ក្រោយពេលប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានឯកភាពរួចទៅហើយ។ យ៉ាងណាឥឡូវ ទីក្រុងមូស្គូបានបញ្ជាក់ច្បាស់ៗអំពីលក្ខខណ្ឌ៣ចំណុច បើធ្វើបាននោះខ្លួននឹងយល់ព្រមលើបទឈប់បាញ់។

យោងតាមប្រភពពីរដ្ឋាភិបាលទីក្រុងមូស្គូនិងត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន Sky News នៅថ្ងៃព្រហស្បតិ៍ទី១៣ខែមីនាឆ្នាំ២០២៥, លក្ខខណ្ឌទាំង៣ចំណុចដែលរុស្ស៊ីដាក់នោះមានដូចជា ១. គ្មានសមាជិកភាពណាតូសម្រាប់អ៊ុយក្រែនឡើយ ២. ត្រូវតែមានកិច្ចព្រមព្រៀងដើម្បីធានាថា គ្មានការដាក់ទ័ពបរទេសលើដីអ៊ុយក្រែន ៣. ត្រូវតែមានការទទួលស្គាល់ជាអន្តរជាតិចំពោះតំបន់គ្រីមៀ និងទឹកដី៤ទៀត ដែលរុស្ស៊ីកាត់យកពីអ៊ុយក្រែន។
មិនមែនជារឿងថ្មីឡើយដែលរុស្ស៊ីដាក់លក្ខខណ្ឌបែបនេះ ពោលគឺតាំងពីដំបូងមកម្ល៉េះ ដែលទីក្រុងមូស្គូទាមទារដដែលជាដដែល ពិសេសគឺឲ្យអ៊ុយក្រែន ឈប់ស្រមៃនិងបោះចោលគំនិតក្លាយជាសមាជិកអង្គការណាតូទៅ។

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញការទាមទារទាំង៣ខាងលើ គេមិនទាន់ឃើញមានប្រតិកម្មពីសំណាក់សហរដ្ឋអាមេរិកឬភាគីអ៊ុយក្រែនទេ ប៉ុន្តែបើយោងតាមព័ត៌មានចុងក្រោយ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើដំណើរដល់ប្រទេសរុស្ស៊ីហើយ ដោយពាំនាំជាមួយសំណើឈប់បាញ់និងដើម្បីពិភាក្សាជាមួយមន្ត្រីក្រុងមូស្គូ។
មុននេះដែរ លោក ហ្សេលេនស្គី បានផ្តាំទៅសម្ព័ន្ធអន្តរជាតិរួចទៅហើយថា ប្រយ័ត្នចាញ់បោកពូទីន រឿងបទឈប់បាញ់នេះ ព្រោះរុស្ស៊ីនឹងមិនឈប់ប្រយុទ្ធឡើយ។
សូមជម្រាបជាថ្មី សំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃ ត្រូវបានបង្ហាញអំឡុងគណៈប្រតិភូអាមេរិកនិងអ៊ុយក្រែន ជួបពិភាក្សាគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារទី១១ខែមីនា ដោយប្រមុខរដ្ឋាភិបាលទីក្រុងកៀវបានឯកភាពរួចហើយ ដោយរង់ចាំតែភាគីរុស្ស៊ីប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គី ផ្តាំទៅសម្ព័ន្ធមិត្តទាំងឡាយថា ប្រយ័ត្នចាញ់បោកពូទីន រឿងបទឈប់បាញ់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


