Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ តាម​សំណើ​លោក ត្រាំ រុស្ស៊ី​នឹង​ទុក​ជីវិត​ទាហាន​អ៊ុយក្រែន​នៅ Kursk បើ​​ពួកគេចុះ​ចាញ់

បានផុស

នៅ

ជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, មេ​ដឹក​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយ​ថា​ លោក​នឹង​​មិន​យក​ជីវិតរបស់ទាហានអ៊ុយក្រែនដែលឡោមព័ទ្ធនៅតំបន់ Kursk របស់រុស្ស៊ី​នោះ​ទេ ប្រសិន​បើ​ពួកគេ​​​​យល់​ព្រម​​​ចុះចាញ់។

លោក វ៉្លាឌីមៀរ ពូទីន និង​លោក ដូណាល់ ត្រាំ (រូបថត៖ EPA & Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បានបញ្ជាក់​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៤​ខែ​មីនា​ថា លោកនឹងគោរពសំណើមនុស្សធម៌របស់លោក ត្រាំ ក្នុងលក្ខខណ្ឌដែលកងទ័ពអ៊ុយក្រែន​ទម្លាក់​អាវុធ​ចុះ ដើម្បី​ជៀស​វាង«ការ​សម្លាប់​រង្គាល»។

ស្ថានភាពនៅ​តំបន់ Kursk បានក្លាយជាចំណុចស្នូលនៃជម្លោះដែលកំពុងបន្ត។ កងកម្លាំង​អ៊ុយក្រែន​ បាន​វាយលុក​ចូល​ក្នុង​តំបន់​នេះ​​កាល​ពី​​ខែ​សីហា​ឆ្នាំ​២០២៤ ដោយ​ដណ្តើម​បាន​ការ​កាន់កាប់​ទី​តាំង​​ជា​ច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ តាមសេចក្តីរាយការណ៍ ការវាយលុករបស់រុស្ស៊ីនាពេលថ្មីៗនេះ បានឡោមព័ទ្ធកងទ័ពអ៊ុយក្រែនប្រមាណ ១០ ០០០នាក់ ដែលធ្វើឲ្យពួកគេប្រឈមនឹងហានិភ័យនៃការកាត់ផ្តាច់ការផ្គត់ផ្គង់ និងការពង្រឹង​កង​កម្លាំង។

អ៊ុយក្រែនបានបដិសេធថា កងកម្លាំងរបស់ខ្លួននៅក្នុង​តំបន់ Kursk ត្រូវបានឡោមព័ទ្ធ ដោយពណ៌នាការអះអាងនេះថាជាការប្រឌិតរបស់រុស្ស៊ី ប៉ុន្តែប្រធានាធិបតី​អ៊ុយក្រែន​ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃសុក្របាន​ប្រាប់​ថា​ ស្ថានភាពសម្រាប់កងកម្លាំងអ៊ុយក្រែននៅទីនោះមាន​ភាព«លំបាកខ្លាំងណាស់»។

លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកបានស្នើសុំ​ឲ្យ​ប្រធានាធិបតីរុស្ស៊ីជួយ​ទុក​ជីវិត​ជនជាតិ​អ៊ុយក្រែនរាប់ពាន់នាក់ ដែល«ត្រូវបានឡោមព័ទ្ធទាំងស្រុង» និងងាយរងគ្រោះ។

លោក ត្រាំ បាន​រៀបរាប់​ថា៖ «ខ្ញុំបានស្នើសុំយ៉ាងខ្លាំងទៅកាន់ប្រធានាធិបតី ពូទីន ឲ្យរួចជីវិតពួកគេ។ នេះ​នឹង​​ក្លាយ​ជា​ការ​សម្លាប់​រង្គាល​ដ៏​អាក្រក់​មួយ ដែល​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ»។

លោក ពូទីន ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខរបស់លោក​ថា លោកបានអាន​និង​យល់​ពី​ការអំពាវនាវរបស់លោក ត្រាំ ជុំវិញ​ការ​ពិចារណាលើផ្នែកមនុស្សធម៌។

លោក ពូទីន បាននិយាយថា៖ «ក្នុងន័យនេះ ខ្ញុំចង់សង្កត់ធ្ងន់ថា បើ[កងទ័ពអ៊ុយក្រែន]ដាក់អាវុធចុះចាញ់ ពួកគេនឹងត្រូវបានធានាជីវិត និងការព្យាបាលសមរម្យ ស្របតាមច្បាប់អន្តរជាតិ និងច្បាប់នៃសហព័ន្ធរុស្ស៊ី»។

(រូបថត៖ AP)

សូម​បញ្ជាក់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ ប្រធានាធិបតី​អាមេរិក បានស្នើបទឈប់បាញ់រយៈពេល ៣០​ថ្ងៃ ដើម្បីកាត់បន្ថយស្ថានការណ៍ ដែលជាវិធានការមួយ​ទទួលបានសុទិដ្ឋិនិយម​ដ៏​ខ្លាំង​ពីមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន។ លោក ហ្សេលេនស្គី បានអំពាវនាវ​ឲ្យ​អាមេរិកបង្កើនឥទ្ធិពលរបស់ខ្លួន ដើម្បីដាក់សម្ពាធលើប្រទេសរុស្ស៊ី​ឲ្យ​យល់ព្រមបទឈប់បាញ់ ដោយសង្កត់ធ្ងន់លើតម្រូវការដើម្បីជៀសវាងការបង្ហូរឈាមបន្ថែមទៀត។

ខណៈពេលដែលលោក ពូទីន បានយល់ព្រមជាគោលការណ៍ចំពោះបទឈប់បាញ់ លោកបានបង្ហាញថា ការពិភាក្សាបន្ថែមទៀតគឺចាំបាច់ដើម្បីបញ្ចប់លក្ខខណ្ឌ។ សហគមន៍អន្តរជាតិបន្តតាមដានការវិវឌ្ឍ​នេះ​យ៉ាងដិតដល់ ដោយសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងការទូត​នឹងនាំទៅរកដំណោះស្រាយដោយសន្តិវិធីនៃជម្លោះនៅក្នុងតំបន់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣០ នាទីutes មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ៣៤ នាទីutes មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារបរិច្ចាគថវិកាជាង ១១១ លានរៀល ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដល់មូលនិធិគន្ធបុប្ផា

សេដ្ឋកិច្ច២ ម៉ោង មុន

កម្ពុជារកចំណូលបានជាង ២៤,៥ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរក្នុងរយៈពេល ៥ ខែ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ២១ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

“ក្រុមយុវជនបូជាការពារយុត្តិធម៌” ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយចុះសាកសួរសុខទុក្ខកងទ័ពផ្ទាល់ រួមមានថវិកា ២០០លានរៀល អង្ករ៥០តោន មីជាតិ២ពាន់កេះ ជូនបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅសមរភូមិមុខ

Sokha Hotels

ព័ត៌មានពេញនិយម