ព័ត៌មានអន្ដរជាតិ
ទីបំផុត នាយករដ្ឋមន្ត្រីថៃ ផែថងថាន រួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្តរបស់សភា
នាយករដ្ឋមន្ត្រីថៃលោក ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានឆ្លងផុតការបោះឆ្នោតដកសេចក្តីទុកចិត្តនៅក្នុងសភាដែលស្នើឡើងដោយគណបក្សប្រឆាំង បន្ទាប់ពីការសាកសួរដេញដោលយ៉ាងតឹងសរសៃករយៈពេលពីរថ្ងៃរហូតដល់យប់ថ្ងៃអង្គារ។

នាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានគណបក្សប្រឆាំងចោទប្រកាន់ពីការធ្វើការក្រោមឥទ្ធិពលរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាឪពុក បានហែលឆ្លងសំណួរនានាដោយគ្មានភាពភ័យខ្លាចពីការវាយលុករបស់គណបក្សប្រឆាំងរយៈពេលពីរថ្ងៃ និងបញ្ជាក់ជាថ្មីអំពីស្ថិរភាពនៃក្រុមចម្រុះដែលកំពុងកាន់អំណាច។
យោងតាមរ៉យទ័រ នាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃលោកស្រី ផែថងថាន បានឈ្នះការគាំទ្រពីសមាជិកសភាចំនួន ៣១៩នាក់ក្នុងចំណោមសមាជិកសភា ៤៨៨រូបដែលមានវត្តមានក្នុងអង្គប្រជុំនៅថ្ងៃពុធនេះ បើទោះបីជាមានការរារាំងយ៉ាងតឹងរ៉ឹងក្នុងអំឡុងការជជែកដេញដោលដែលចោទប្រកាន់លោកស្រីថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ខ្វះចំណេះដឹងសេដ្ឋកិច្ច គេចវេសពីពន្ធ និងការដឹកនាំពីឪពុកដ៏មានឥទ្ធិពល គឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា។
ការបោះឆ្នោតដកទំនុកចិត្តលើលោកស្រីផែថងថាន គឺជាការសាកល្បងដំបូងនៃអាណត្តិរបស់នាយករដ្ឋមន្ត្រីជាងប្រាំពីរខែ បន្ទាប់ពីលោកស្រីត្រូវបានទទួលដំណែងជានាយករដ្ឋមន្ត្រីដោយនឹកស្មានមិនដល់ក្នុងការចាប់អារម្មណ៍ផ្នែកនយោបាយដែលមិនធ្លាប់កាន់តំណែងជាសាធារណៈដោយជំនួសលោក សេដ្ឋា ថាវីស៊ី ដែលជាសម្ព័ន្ធមិត្ត បន្ទាប់ពីការដកតំណែងរបស់គាត់ដោយតុលាការរំលោភលើក្រមសីលធម៌។
នាយករដ្ឋមន្ត្រីផែថងថាន ស៊ីណាវ៉ាត្រា បច្ចុប្បន្នមានវ័យ៣៨ឆ្នាំជាសមាជិកទី៤នៃគ្រួសារ ស៊ីណាវ៉ាត្រា ដែលកាន់តំណែងកំពូល បានច្រានចោលការចោទប្រកាន់ទាំងអស់ដោយទទូចថា នាងកំពុងផ្តល់ឱ្យល្អបំផុតសម្រាប់ប្រទេសហើយគួរតែត្រូវបានវិនិច្ឆ័យដោយការងាររបស់នាងមិនមែនទំនាក់ទំនងគ្រួសាររបស់នាងទេ៕
ដោយ រ៉ាន់ រើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


