ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ាប្តេជ្ញារៀបចំការបោះឆ្នោតតាមគ្រោងទុក ទោះបីជួបគ្រោះរញ្ជួយដីធ្ងន់ធ្ងរ
របបសឹកគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាបានបង្ហាញការប្តេជ្ញាចិត្តក្នុងការរៀបចំការបោះឆ្នោតដែលបានគ្រោងទុករួចទៅហើយនៅក្នុងខែធ្នូខាងមុខនេះ បីទោះបីជា រងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកម្រិត៧.៧កាលពីថ្ងៃទី២៨ខែមីនា ដែលទំនងរំខានដល់ផែនការបោះឆ្នោត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី០៩ខែមេសា។

តិចជាងពីរសប្តាហ៍ បន្ទាប់ពីការរញ្ជួយដីបានឆក់យកជីវិតមនុស្សជាង៤ពាន់នាក់ និងបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅកណ្តាលប្រទេសមីយ៉ាន់ម៉ា របបយោធាបានប្តូរការយកចិត្តទុកដាក់ពីកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញដើម្បីត្រៀមរៀបចំការបោះឆ្នោតក្នុងខែធ្នូ។
កាលពីថ្ងៃអង្គារ គណៈកម្មាធិការសហភាពរៀបចំការបោះឆ្នោត (UEC) របស់របបយោធាបានអះអាងសារជាថ្មីអំពីផែនការរបស់ខ្លួនក្នុងការរៀបចំការបោះឆ្នោតនៅខែធ្នូ និងខែមករាឆ្នាំបន្ទាប់ ដោយអំពាវនាវឱ្យអ្នកដែលចង់បង្កើតគណបក្សនយោបាយដាក់ពាក្យសុំរបស់ពួកគេត្រឹមថ្ងៃទី៩ខែឧសភា ដើម្បីទុកពេលសម្រាប់ការចុះឈ្មោះ និងធ្វើយុទ្ធនាការឃោសនា។
ស្ថាប័នរៀបចំការបោះឆ្នោតក៏បានតែងតាំង លោក Than Soe ជាអនុប្រធានគណៈកម្មការ ដើម្បីជួយប្រធានគណៈកម្មការ និងសម្រួលដល់មុខងាររបស់គណៈកម្មការ។
ប្រមុខរដ្ឋាភិបាលរបបយោធាលោក មីន អ៊ុងឡាំង(Min Aung Hlaing) កាលពីខែមុនបានប្រកាសផែនការរៀបចំការបោះឆ្នោតនៅសប្តាហ៍ទី ៣ និងទី ៤ នៃខែធ្នូ និងសប្តាហ៍ទីមួយ និងទីពីរនៃខែមករា។ លោក មីន អ៊ុងលាំង ក៏បានប្រកាសថាដែរ ម៉ាស៊ីនបោះឆ្នោតអេឡិចត្រូនិកនឹងត្រូវបានប្រើដើម្បីការពារការក្លែងបន្លំនៅក្នុងការបោះឆ្នោត។

គួរបញ្ជាក់ថាមុនរដ្ឋប្រហារឆ្នាំ ២០២១ មានគណបក្សនយោបាយចំនួន៩០ប៉ុន្តែ ៤០ ត្រូវបានរំសាយបន្ទាប់ពីបដិសេធមិនចុះឈ្មោះក្រោមច្បាប់ស្តីពីការចុះបញ្ជីគណបក្សនយោបាយដែលធ្វើវិសោធនកម្មដោយរបបយោធា។ បច្ចុប្បន្នមានគណបក្សចំនួន៥៣ បានចុះបញ្ជីជាមួយ UEC ។
ដើម្បីរៀបចំការបោះឆ្នោតនៅខែធ្នូ របបយោធាត្រូវតែប្រគល់អំណាចជូនក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិ (NDSC) ដែលគ្រប់គ្រងដោយយោធា ពេលការដាក់ប្រទេសក្នុងស្ថានភាពអាសន្នផុតកំណត់នៅចុងខែកក្កដា ដែលរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ព្រាងដោយយោធាចែងថាការបោះឆ្នោតត្រូវតែធ្វើឡើងក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពីការប្រគល់។
ទោះយ៉ាងណាអ្នកប្រឆាំងរបបយោធាបានថ្កោលទោសផែនការបោះឆ្នោតនេះថាជាការបោកប្រាស់ដែលត្រូវបានរចនាឡើងដើម្បីរក្សាការក្តាប់អំណាចរបស់យោធាប៉ុណ្ណោះ។
សូមបញ្ជាក់ថាគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកាលពីខែមីនាដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាធ្វើឲ្យចំនួនអ្នកស្លាប់កើននលើស៤ពាន់ និងរាប់សិបនាក់ទៀតនៅតែបាត់ខ្លួនក្រោមគំនរបាក់បែក ដោយទីក្រុង Mandalayដែលមានប្រជាជនច្រើនជាងគេទីពីររបស់ប្រទេស រងគ្រោះធ្ងន់ធ្ងរជាងគេ ហើយក៏ទំនងជារំខានដល់ផែនការបោះឆ្នោតផងដែរ។
បន្ថែមពីលើការបំផ្លិចបំផ្លាញពីគ្រោះរញ្ជួយដី ការរៀបចំការបោះឆ្នោតរបស់របបនេះនឹងត្រូវបានរារាំងដោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅក្នុងរដ្ឋ Kachin, Karenni, Karen, Chin, Rakhine និងរដ្ឋ Shan ភាគខាងជើងប្រទេសមីយ៉ាន់ម៉ាផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


