ព័ត៌មានអន្ដរជាតិ
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
ក្រោយចំណាយពេល២ម៉ោងកន្លះសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន រួចមក, មេដឹកនាំអាមេរិក ដូណាល់ ត្រាំ បានឆ្លៀតផ្តល់បទសម្ភាសជាមួយទូរទស្សន៍ Fox News ទៀតនៅថ្ងៃពុធទី១៩ខែមីនាឆ្នាំ២០២៥ ដោយក្នុងនោះ លោកបានព្រមានថា កងទ័ពអាមេរិកក៏អាចនឹងចូលប្រយុទ្ធផងដែរ ប្រសិនបើជម្លោះរុស្ស៊ី-អ៊ុយក្រែន រីករាលដាលទៅជាសង្គ្រាមលោកលើកទី៣។

លោកប្រាប់ទៅពិធីការិនី Laura Ingraham ថា «យើងចង់បញ្ចប់សង្គ្រាមឥឡូវនេះ អ្នកមានកាំភ្លើងច្រើនភ្ជង់ដាក់គ្នា ហើយបើបទឈប់បាញ់មិនបន្តទៅមុខទេនោះ វានឹងពិបាកហើយ។ សូមមើលចុះ យើងកំពុងធ្វើរឿងនេះ! មិនមានជនជាតិអាមេរិកណាម្នាក់ចូលរួមទេ ប៉ុន្តែវាអាច ប្រសិនបើកើតសង្គ្រាមលោកលើកទី៣។ អាចនិយាយថា វាជារឿងគួរឲ្យអស់សំណើច ប៉ុន្តែតើអ្នកដឹងទេ មានរឿងចម្លែកៗជាច្រើនបានកើតឡើង»។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនបញ្ជាក់ឡើយថាតើ ក្នុងករណីសង្គ្រាមលោកលើកទី៣ ផ្ទុះឡើងមែន តើទ័ពអាមេរិក នឹងចូលជួយប្រយុទ្ធឲ្យខាងណា។

នេះមិនមែនទើបលើកដំបូងឡើយដែលលោក ត្រាំ ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ ពោលកាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិករូបនេះ ក៏ព្រមានដែរថា សង្គ្រាមលោកលើកទី៣ នឹងផ្ទុះឡើង ប្រសិនបើបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែន ត្រូវបរាជ័យ ហើយសង្គ្រាមនោះទៀតសោត នឹងមានទំហំធំបំផុត។
យ៉ាងណា កាលពីថ្ងៃអង្គារទី១៨ខែមីនា លោកពូទីន បានឯកភាពផ្អាកការវាយប្រហារលើសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងរោងចក្រថាមពលអ៊ុយក្រែន រយៈពេល៣០ថ្ងៃ ដ្បិតមិនយល់ព្រមចំពោះបទឈប់បាញ់ទាំងស្រុងក៏ដោយ។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកត្រាំនិងពូទីន បានពិភាក្សាគ្នាអំពីបញ្ហាអ៊ុយក្រែន ស្ថានភាពនៅមជ្ឈិមបូព៌ា ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពល ក្នុងគោលបំណងការពារជម្លោះនាពេលអនាគតនៅក្នុងតំបន់នោះផងដែរ។
ប្រធានបទសំខាន់ផ្សេងទៀតនៅក្នុងរបៀបវារៈរបស់មេដឹកនាំទាំងពីរ គឺតម្រូវការបញ្ឈប់ការរីកសាយភាយអាវុធយុទ្ធសាស្ត្រនៅទូទាំងពិភពលោក និងកិច្ចសហប្រតិបត្តិការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើបទឈប់បាញ់ រុស្ស៊ី-អ៊ុយក្រែន បរាជ័យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


