Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តថៃប្រាំពីរកើនកម្ដៅខ្លាំងដល់៤២អង្សារសេ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ថៃ​​ The Nation ​​នៅថ្ងៃទី២៨ខែមេសានេះ ខេត្តថៃចំនួន៧មានសីតុណ្ហភាពខ្ពស់បំផុតកាលពីម្សិលមិញ ក្នុងនោះខេត្ត Mae Hong Son​ នៅភាគនិរតី​​ជាប់​ប្រទេសមីយ៉ាន់​ម៉ា​​ បានបំបែក​កំណត់ត្រាឈានដល់៤២ អង្សារសេឯណោះ។

(រូបភាព៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសថៃនៅតែបន្តប្រឈមមុខនឹងអាកាសធាតុក្តៅខ្លាំង ដោយនាយកដ្ឋានឧតុនិយមថៃបានរាយការណ៍ពីខេត្តកំពូលទាំង៧ ដែលមានសីតុណ្ហភាពខ្ពស់បំផុតកាលពី ២៧​ខែមេសា ឆ្នាំ​២០២៥។ ក្នុងចំណោមខេត្តទាំងប្រាំពី ខេត្ត Mae Hong Son មានសីតុណ្ហភាពរហូតដល់៤២ អង្សារសេ ខណៈរលកកម្តៅបានប៉ះពាល់ដល់ទូទាំងប្រទេស។

ក្រៅពីខេត្ត Mae Hong Son ដែលមានសីតុណ្ហភាពខ្ពស់ជាងគេ ក៏មានខេត្ត Lamphun ៤១.០ អង្សារសេ និងតាម​ពី​ក្រោយ​ដោយខេត្ត Lampang, Tak, Phrae, Nan និង Chiang Mai ។

ក្រសួងធនធានទឹក និងឧតុនិយមថៃ ក៏បានណែនាំដល់សាធារណជន ជៀសវាងការចេញទៅក្រៅក្នុងពេលដែលមានអាកាសធាតុក្តៅបំផុត រក្សាសំណើម ស្លៀកសម្លៀកបំពាក់ដែលមានខ្យល់ចេញចូល និងតាមដានសញ្ញាប៉ះពាល់ដោយសារកម្ដៅ។ ប្រសិនបើ​មាន​រោគសញ្ញាហត់នឿយ អស់កម្លាំងក្នុងពេល​កម្ដៅ​កើតឡើង ក្រសួងណែនាំឲ្យស្វែងរក​ទីជម្រក និង​ការ​ព្យាបាល​ជាបន្ទាន់​៕

(រូបភាព៖ Xinhua)
(រូបភាព៖ Xinhua)
(រូបភាព៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម