Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ​ចម្បាំង​តម្លៃ​៦០​លាន​ដុល្លាររបស់​អាមេរិក រមៀល​ធ្លាក់​ពី​លើ​នាវា​ចូល​សមុទ្រ​ក្រហម

បានផុស

នៅ

កាល​ពី​ថ្ងៃ​ទី​២៨ ​ខែមេសា​ ឆ្នាំ​២០២៥ យន្តហោះចម្បាំង F/A-18E Super Hornet របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលមានតម្លៃប្រហែល ៦០​លានដុល្លារ បានធ្លាក់ពីលើនាវាផ្ទុកយន្តហោះ USS Harry S. Truman ចូលទៅក្នុងសមុទ្រក្រហម អំឡុងពេលប្រតិបត្តិការ​​​​ប្រចាំ​ថ្ងៃ​​របស់​ខ្លួន។

យន្តហោះចម្បាំង F/A-18E (រូបថត៖ Naval Technology)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧប្បត្តិហេតុនេះ បានកើតឡើងខណៈពេលដែលយន្តហោះកំពុងត្រូវបានសណ្តោង​ចូល​ទៅ​ក្នុង​ឃ្លាំង​ស្តុក​​​វិញ។ ទាំង​យន្តហោះ និង​ត្រាក់ទ័រ​សណ្តោង​​​បាន​រមៀល​​ក្រឡាប់​ចូល​ទៅ​ក្នុង​សមុទ្រ ហើយ​នាវិកម្នាក់បានរងរបួសស្រាល។ បច្ចុប្បន្ន​កងទ័ពជើងទឹកកំពុង​បើកការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។

នាវា USS Harry S. Truman ត្រូវបានដាក់ពង្រាយនៅសមុទ្រក្រហម ដែលជាផ្នែកមួយនៃប្រតិបត្តិការ «Rough Rider» សម្រាប់​យុទ្ធនាការយោធា​សំដៅលើក្រុម​ហ៊ូធី ដែល​ជា​ក្រុម​ឧទ្ទាម​មាន​ការ​គាំទ្រដោយអ៊ីរ៉ង់នៅ​ប្រទេស​យេម៉ែន។ នាវាផ្ទុកយន្តហោះ​ចម្បាំង​នេះ បានធ្វើការវាយប្រហារតាមអាកាសជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២៥ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់​ហ៊ូធី លើចរាចរណ៍ផ្លូវសមុទ្រនៅក្នុងតំបន់។

ឧប្បត្តិហេតុនេះ គឺជាការបាត់បង់លើកទីពីរនៃ​ប្រភេទ​យន្តហោះ​ចម្បាំង Super Hornet នៅ​លើ​នាវា Truman ក្នុងអំឡុងពេលនៃការដាក់ពង្រាយបច្ចុប្បន្នរបស់ខ្លួន។ កាល​ពី​ខែធ្នូ ឆ្នាំ​២០២៤ យន្តហោះ Super Hornet មួយ​គ្រឿង​ផ្សេង​ទៀតត្រូវបានបាញ់ទម្លាក់ដោយ​ច្រឡំ​ដៃ​ដោយនាវា​​ចម្បាំង​អាមេរិក​ USS Gettysburg៕

នាវា​​ផ្ទុក​យន្តហោះ​ចម្បាំង USS Harry S. Truman (រូបថត៖ Centcom)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម