ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន នឹងទទួលបានគ្រាប់កាំភ្លើងធំ ១,៨លានគ្រាប់ពីសាធារណរដ្ឋឆែក ក្នុងឆ្នាំ២០២៥
ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Prague នាថ្ងៃទី៤ខែឧសភាឆ្នាំ២០២៥ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសថា ទីក្រុងកៀវត្រៀមនឹងទទួលគ្រាប់កាំភ្លើងធំចំនួន ១,៨លានគ្រាប់នៅឆ្នាំនេះ ក្រោមគំនិតផ្តួចផ្តើមដឹកនាំដោយសាធារណរដ្ឋឆែក។

កិច្ចខិតខំប្រឹងប្រែងនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏ទូលំទូលាយពីសម្ព័ន្ធមិត្តអន្តរជាតិរបស់អ៊ុយក្រែន ដែលរំពឹងទុកថានឹងមានការដឹកជញ្ជូនគ្រាប់កាំភ្លើងឲ្យបាន៣លានគ្រាប់ជួយដល់ទីក្រុងកៀវនៅឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមនេះ បង្កើតឡើងដោយឆែកកាលពីឆ្នាំ២០២៤ ហើយមានសារសំខាន់ខ្លាំងក្នុងការដោះស្រាយបញ្ហាកង្វះគ្រាប់រំសេវរបស់អ៊ុយក្រែន។ កាលពីឆ្នាំមុន ឆែកបានជួយសម្រួលដល់ការចែកចាយគ្រាប់កាំភ្លើងប្រហែល ១,៥លានគ្រាប់ ក្នុងនោះមានគ្រាប់ទំហំ ១៥៥មិល្លិម៉ែត្រ Caliber ចំនួន ៥០ម៉ឺនគ្រាប់។ គ្រាប់ទាំងនោះ ត្រូវបានផ្តល់មូលនិធិដោយការរួមចំណែកពីប្រទេសជាច្រើនរបស់អង្គការណាតូ និងសហភាពអឺរ៉ុប។
លោក ហ្សេលេនស្គី បានកោតសរសើរចំពោះប្រសិទ្ធភាពនៃគំនិតផ្តួចផ្តើមនេះ ហើយបានគូសបញ្ជាក់ពីផែនការសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងអ៊ុយក្រែន និងសាធារណរដ្ឋឆែក។ នេះរួមបញ្ចូលទាំងការពិភាក្សាលើការបង្កើតសាលាបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំង F-16 រួមគ្នា ដែលនឹងមានទីតាំងនៅខាងក្រៅប្រទេសអ៊ុយក្រែន ដោយសារតែបញ្ហាសន្តិសុខដែលកំពុងកើតឡើង។
ប្រធានាធិបតីឆែកលោក Petr Pavel បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការគាំទ្រអ៊ុយក្រែន ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តជំនួយ និងកិច្ចសហប្រតិបត្តិការយោធា។ លោកក៏បានថ្កោលទោសចំពោះការស្ទាក់ស្ទើររបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ក្នុងការបញ្ចប់ជម្លោះផងដែរ ដោយកត់សម្គាល់ថា គ្រាន់តែការសម្រេចចិត្តជាឯកតោភាគីរបស់រុស្ស៊ីនឹងអាចបញ្ឈប់អរិភាពនាពេលបច្ចុប្បន្នបានយ៉ាងស្រួល៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


