ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ត្រូវប្រឹងសម្រុកផលិតដ្រូនខ្លួនឯង ដោយសារបរទេសផ្តាច់ជំនួយ
ដោយសារតែបរទេសលែងសូវជួយខ្លាំងដូចមុន ពេលនេះប្រទេសអ៊ុយក្រែន មានតែប្រឹងខ្លួនឯងដោយសម្រុកផលិតដ្រូនឲ្យបានច្រើន ដើម្បីទប់ទល់ជាមួយនឹងរុស្ស៊ី។

តាមការចុះផ្សាយរបស់ CNA នៅថ្ងៃចន្ទទី១២ខែឧសភាឆ្នាំ២០២៥, មន្ត្រីអ៊ុយក្រែនមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ដល់ពេលហើយដែលទីក្រុងកៀវ ត្រូវពឹងផ្អែកលើខ្លួនឯងក្នុងវិស័យឧស្សាហកម្មយោធា ជាពិសេសត្រូវតែផលិតដ្រូនឲ្យបានរាប់លានគ្រឿងបន្ថែមទៀត លើសឆ្នាំមុនៗ។
របាយការណ៍បង្ហាញថា ឆ្នាំ២០២៤ អ៊ុយក្រែន ផលិតដ្រូនបានជាង២លានគ្រឿង ប៉ុន្តែឥឡូវ ខ្លួនបានដាក់គោលដៅ ធ្វើយ៉ាងណាផលិតដ្រូនឲ្យបាន៥លានគ្រឿងក្នុងមួយឆ្នាំ។

ការដាក់គោលដៅនេះ កើតឡើងស្របពេលអន្តរជាតិបានកាត់ផ្តាច់ជំនួយទីក្រុងកៀវ ជាពិសេសខ្នងបង្អែកធំបំផុតគឺសហរដ្ឋអាមេរិក ហាក់សូវលែងខ្វាយខ្វល់ជាមួយអ៊ុយក្រែនទៀត ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលអង្គុយកៅអីសេតវិមានក្នុងអាណត្តិទី២នេះ។
ក្នុងចំណោមសព្វាវុធជាច្រើន, ដ្រូននេះហើយគឺជាអាវុធដ៏សំខាន់មួយ ក្នុងសមរភូមិជាមួយរុស្ស៊ី។ ជាក់ស្តែងឥទ្ធិពលប្រយុទ្ធរបស់វា រួមចំណែក៧០% ក្នុងចំណោមមនុស្សស្លាប់ទាំងសងខាង ហើយគ្រាន់តែមួយខែមីនា អ៊ុយក្រែន បានបើកការវាយប្រហារដោយដ្រូនរហូតដល់ទៅជាង ៧៧ ០០០លើកឯណោះ។

រម្លឹកទៅខែមីនាបន្តិច កាលនោះ អ៊ុយក្រែនបានធ្វើតេស្តជោគជ័យលើដ្រូនថ្មីអាចបញ្ជាហោះបាន៣០០០គីឡូម៉ែត្រចូលដីរុស្ស៊ី។ ដ្រូនប្រភេទថ្មីផលិតក្នុងស្រុកនេះ បានកំណត់គោលដៅវាយប្រហារលើរោងចក្រចម្រាញ់ប្រេង និង មូលដ្ឋានកងទ័ពរុស្ស៊ីនៅតំបន់ឆ្ងាយ លើសពីការវាយប្រហារនៅតំបន់ព្រំដែននិងទីក្រុងមូស្គូ ដែលយោធាអ៊ុយក្រែនធ្លាប់ធ្វើ។
ពេលនោះ រដ្ឋាភិបាលអ៊ុយក្រែនអះអាងថា មន្ត្រីរបស់ខ្លួនបានអភិវឌ្ឍ ផលិតនិងសាកល្បងដោយជោគជ័យលើដ្រូនរយៈចម្ងាយឆ្ងាយ ដែលអាចចូលជ្រៅដល់ទឹកដីរុស្ស៊ីពីព្រំដែនរបស់អ៊ុយក្រែន និងឆ្ងាយរហូតដល់ ទីក្រុង Novosibirsk នៅចុងភាគខាងជើងឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន បញ្ជូនដ្រូនជាង១០០គ្រឿង ចូលដីរុស្ស៊ី វាយប្រហាររោងចក្រផលិតគ្រឿងបង្គុំមីស៊ីល
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


