ភាពខ្មាស់អៀនមិនហ៊ានប្រាប់ថា ខ្លួនមានរោគសញ្ញាជំងឺកូវីដ-១៩ ធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ការស្រាវជ្រាវនៅបរទេស៖ ភាពខ្មាស់អៀនមិនហ៊ានប្រាប់ថា ខ្លួនមានរោគសញ្ញាជំងឺកូវីដ-១៩ ធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ

បានផុស

នៅ

របាយការណ៍ថ្មីមួយបានព្រមានថា “ភាពខ្មាស់អៀន” ដោយសារតែខ្លួនកើតជំងឺកូវីដ-១៩ បានបញ្ឈប់មនុស្សមិនឲ្យរាយការណ៍ពីរោគសញ្ញាឬ សូម្បីតែអនុវត្តវិធានការគម្លាតសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Kent និងសកលវិទ្យាល័យ Leeds Beckett នៃប្រទេសអង់គ្លេស បាននិយាយថា មានទំនាក់ទំនងរវាងភាពខ្មាស់អៀន និងការមិនអើពើចំពោះគោលការណ៍ណែនាំគម្លាតសង្គម។

This image has an empty alt attribute; its file name is shame-ss-1920-1024x683.jpg

សកលវិទ្យាល័យទាំងពីរបានរកឃើញថា អ្នកដែលមានអារម្មណ៍ថា ត្រូវបានគេធ្វើឲ្យស្អប់ខ្ពើមដោយសារតែឆ្លងជំងឺកូវីដ-១៩ ទំនងជាមិនរាយការណ៍អំពីស្ថានភាពរបស់ពួកគេ តាមរយៈបណ្តាញសមស្រប ឬសូម្បីតែប្រាប់ក្រុមគ្រួសាររបស់ពួកគេអំពីរឿងនេះ នោះទេ។

ដោយផ្តោតលើសហរដ្ឋអាមេរិក អ៊ីតាលីនិងកូរ៉េខាងត្បូង, ការសិក្សានេះបានរកឃើញថា ការទុកចិត្តលើរដ្ឋាភិបាល គឺជាកត្តាសំខាន់មួយទៀតដែលធ្វើឲ្យមនុស្សត្រូវសម្រេចចិត្តថាតើ គួរប្រាប់អ្នកដទៃអំពីលទ្ធផលតេស្តវិជ្ជមានរបស់ពួកគេដែរឬក៏អត់។

This image has an empty alt attribute; its file name is download-1-2.jpeg

ការសិក្សាបានរកឃើញថា នៅកន្លែងដែលមនុស្សជឿទុកចិត្តលើការឆ្លើយតបរបស់រដ្ឋាភិបាល ពួកគេទំនងជាធ្វើតាមគោលការណ៍ណែនាំ។ ការសិក្សារកឃើញថា មានការអនុលោមកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងអ៊ីតាលី ប៉ុន្តែជនជាតិអាមេរិក ទំនងជាមិនអើពើនឹងវិធានការរឹតត្បិតនោះទេ។

អ្នកនិពន្ធនៃការសិក្សានេះនិយាយថា ការធ្វើឲ្យមនុស្សមានអារម្មណ៍ខ្មាស់អៀនដោយសារតែការឆ្លងជំងឺកូវីដ-១៩ ប្រហែលជាធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗ។

This image has an empty alt attribute; its file name is coronavirus-judgement-shame-managing1200-800x500-1.jpg

អ្នកនិពន្ធ លោកវេជ្ជបណ្ឌិត Giovanni Travaglino បាននិយាយថា “ការស្រាវជ្រាវរបស់យើងបានបង្ហាញពីសារៈសំខាន់នៃការគ្រប់គ្រងភាពមាក់ងាយទាក់ទងនឹងជំងឺកូវីដ-១៩ ដែលអាចធ្វើឲ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការគ្រប់គ្រងវា”។

លោកបន្តថា “នៅពេលដែលរដ្ឋាភិបាលនិងស្ថាប័នធំៗ ធ្វើគោលនយោបាយនិងបទប្បញ្ញត្តិទាក់ទងនឹងជំងឺកូវីដ-១៩ ពួកគេគួរតែដឹងថា ការធ្វើឲ្យអាម៉ាស់ឬស្តីបន្ទោសប្រជាជនចំពោះការឆ្លងជំងឺនេះ អាចនឹងមានគ្រោះមហន្តរាយ”។

This image has an empty alt attribute; its file name is pic-for-covid-shame-web-1024x576.jpg

ទោះបីជាយ៉ាងណាក៏ដោយ បើអ្នកគិតតែពីរឿងខ្មាស់អៀន នោះជំងឺនេះនឹងរីករាលដាលកាន់តែអាក្រក់ ហើយមិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់អ្នកប៉ុណ្ណោះទេ ថែមទាំងដល់ក្រុមគ្រួសារនិងបងប្អូនព្រមទាំងអ្នកដទៃផងដែរ។

ដូចនេះ បើអ្នកកើតជំងឺកូវីដ-១៩ឬសង្ស័យថាឆ្លងវីរុសនេះ សូមកុំមានភាពអៀនខ្មាស់ ហើយប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ ចៀសវាងការទុកឲ្យវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរនិងរាលដាលទៅអ្នកដទៃ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រកពេទ្យពិនិត្យទឹកនោមផ្អែមឲ្យហើយ ក្រោយ​ចេញសញ្ញាទាំង​៧​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services