ព័ត៌មានអន្ដរជាតិ
រំភើបចង់ស្រក់ទឹកភ្នែក! អេស្ប៉ាញ អនុញ្ញាតឲ្យមនុស្សចូលរួមទស្សនាការប្រគំតន្ត្រីជាលើកដំបូង ក្នុងក្តីសង្ឃឹមវិលទៅរកភាពធម្មតាវិញ
មនុស្សប្រហែល៥,០០០នាក់បានចូលរួមការជួបជុំកាលពីយប់ថ្ងៃសៅរ៍ ក្នុងទីក្រុងបាសេឡូណា បន្ទាប់ពីទទួលបានលទ្ធផលអវិជ្ជមាន ក្នុងការធ្វើតេស្តរកជំងឺកូវីដ-១៩ នៅថ្ងៃដដែលនោះ។
អាជ្ញាធរអេស្ប៉ាញបានអនុញ្ញាតឲ្យការប្រគំតន្រ្តី ដំណើរការទៅមុខបាន ដែលជាផ្នែកមួយនៃការសាកល្បង។

អ្នកគាំទ្របានធ្វើតេស្តនៅពេលព្រឹកថ្ងៃនោះ ហើយមិនចាំបាច់ត្រូវរក្សាគម្លាតឡើយ ប៉ុន្តែពួកគេនៅតែពាក់ម៉ាស់។
វាគឺជាការជួបជុំធំបំផុតមួយនៅអឺរ៉ុប ក្នុងរយៈពេលជាងមួយឆ្នាំចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើង។
អ្នករៀបចំម្នាក់បាននិយាយមុនពេលការប្រគំតន្រ្តីចាប់ផ្តើមនៅសាល Saint Jordi Arena ថា “នេះគឺសម្រាប់តែមួយយប់ប៉ុណ្ណោះ ដូច្នេះសូមរីករាយឲ្យអស់ដៃទៅ”។

ការប្រគំតន្ត្រីនេះ ត្រូវបានធ្វើឡើងជាផ្នែកមួយនៃគម្រោងស្រាវជ្រាវ ដោយមើលទៅលើលទ្ធភាពនៃការប្រារព្ធព្រឹត្តិការណ៍ដ៏ធំៗដែលមានសុវត្ថិភាពពីជំងឺកូវីដ-១៩ បន្ទាប់ពីការធ្វើតេស្តរហ័សលើភ្ញៀវចូលរួម។
អ្នកកាន់សំបុត្រ ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងពហុកីឡដ្ឋាន នៅពេលដែលលេខកូដលទ្ធផលអវិជ្ជមាន ត្រូវបានផ្ញើទៅកាន់ទូរស័ព្ទរបស់ពួកគេ។ កម្តៅនិងអត្តសញ្ញាណប័ណ្ណរបស់ពួកគេ ត្រូវបានត្រួតពិនិត្យនៅមាត់ទ្វារ។

បុគ្គលិកមកពីមន្ទីរពេទ្យក្នុងស្រុកនិងអ្នកផ្សព្វផ្សាយព្រឹត្តិការណ៍នេះ បានសហការគ្នាដើម្បីអនុវត្តការធ្វើតេស្តរហ័សនៅក្នុងតង់ នៅតាមទីតាំងចំនួន៣ក្នុងពហុកីឡដ្ឋាន។
វេជ្ជបណ្ឌិត Josep Maria Llibre បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “យើងរំពឹងថា វានឹងមានសុវត្ថិភាពទាំងស្រុង។ ក្នុងរយៈពេល១៤ថ្ងៃខាងមុខ យើងនឹងពិនិត្យមើលថាតើមានអ្នកចូលរួមទស្សនាប៉ុន្មាននាក់ដែល វិជ្ជមានជំងឺកូវីដ-១៩ ហើយនឹងត្រូវគេរាយការណ៍មកវិញ”។

តារាចម្រៀងនាំមុខ Santi Balmes បានស្រែកទៅកាន់អ្នកគាំទ្រពីឆាកតន្ត្រីថា “ខ្ញុំពិតជារំភើបខ្លាំងណាស់។ វាមានរយៈពេល១៨ខែហើយ ដែលយើងបានឡើងឆាកជាថ្មី។ ម្នាក់ក្នុងចំណោមពួកយើងបានស្រក់ទឹកភ្នែក!”។
យោងតាមការសិក្សារបស់សហព័ន្ធតន្ត្រីអេស្ប៉ាញបានបង្ហាញថា រោគរាតត្បាត បានបំផ្លាញឧស្សាហកម្មតន្ត្រីផ្សាយផ្ទាល់ រួមជាមួយសកម្មភាពវប្បធម៌ជាច្រើនទៀត។ ឧស្សាហកម្មតន្រ្តីអ៊ឺរ៉ុបបានបាត់បង់ប្រាក់ចំណូលរបស់ខ្លួន៧៦ភាគរយនៅក្នុងឆ្នាំ២០២០៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ សីតុណ្ហភាពនៅអេស្ប៉ាញធ្លាក់ដល់ -២៥អង្សាសេ ត្រជាក់បំផុតក្នុងរយៈពេល២០ឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


