Connect with us

ព័ត៌មានអន្ដរជាតិ

រំភើបចង់ស្រក់ទឹកភ្នែក! អេស្ប៉ាញ អនុញ្ញាតឲ្យមនុស្សចូលរួមទស្សនាការប្រគំតន្ត្រីជាលើកដំបូង ក្នុងក្តីសង្ឃឹមវិលទៅរកភាពធម្មតាវិញ

បានផុស

នៅ

មនុស្សប្រហែល៥,០០០នាក់បានចូលរួមការជួបជុំកាលពីយប់ថ្ងៃសៅរ៍ ក្នុងទីក្រុងបាសេឡូណា បន្ទាប់ពីទទួលបានលទ្ធផលអវិជ្ជមាន ក្នុងការធ្វើតេស្តរកជំងឺកូវីដ-១៩ នៅថ្ងៃដដែលនោះ។

អាជ្ញាធរអេស្ប៉ាញបានអនុញ្ញាតឲ្យការប្រគំតន្រ្តី ដំណើរការទៅមុខបាន ដែលជាផ្នែកមួយនៃការសាកល្បង។

Watch: Barcelona hosts a 5,000 person rock concert by offering same-day  COVID -19 test | Europe – Gulf News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគាំទ្របានធ្វើតេស្តនៅពេលព្រឹកថ្ងៃនោះ ហើយមិនចាំបាច់ត្រូវរក្សាគម្លាតឡើយ ប៉ុន្តែពួកគេនៅតែពាក់ម៉ាស់។

វាគឺជាការជួបជុំធំបំផុតមួយនៅអឺរ៉ុប ក្នុងរយៈពេលជាងមួយឆ្នាំចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើង។

អ្នករៀបចំម្នាក់បាននិយាយមុនពេលការប្រគំតន្រ្តីចាប់ផ្តើមនៅសាល Saint Jordi Arena ថា  “នេះគឺសម្រាប់តែមួយយប់ប៉ុណ្ណោះ ដូច្នេះសូមរីករាយឲ្យអស់ដៃទៅ”។

This image has an empty alt attribute; its file name is 2a534587b699e9e06813f2fdcf0208c5-1024x683.jpg

ការប្រគំតន្ត្រីនេះ ត្រូវបានធ្វើឡើងជាផ្នែកមួយនៃគម្រោងស្រាវជ្រាវ ដោយមើលទៅលើលទ្ធភាពនៃការប្រារព្ធព្រឹត្តិការណ៍ដ៏ធំៗដែលមានសុវត្ថិភាពពីជំងឺកូវីដ-១៩ បន្ទាប់ពីការធ្វើតេស្តរហ័សលើភ្ញៀវចូលរួម។

អ្នកកាន់សំបុត្រ ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងពហុកីឡដ្ឋាន នៅពេលដែលលេខកូដលទ្ធផលអវិជ្ជមាន ត្រូវបានផ្ញើទៅកាន់ទូរស័ព្ទរបស់ពួកគេ។ កម្តៅនិងអត្តសញ្ញាណប័ណ្ណរបស់ពួកគេ ត្រូវបានត្រួតពិនិត្យនៅមាត់ទ្វារ។

This image has an empty alt attribute; its file name is 117738782_tv066463221.jpg

បុគ្គលិកមកពីមន្ទីរពេទ្យក្នុងស្រុកនិងអ្នកផ្សព្វផ្សាយព្រឹត្តិការណ៍នេះ បានសហការគ្នាដើម្បីអនុវត្តការធ្វើតេស្តរហ័សនៅក្នុងតង់ នៅតាមទីតាំងចំនួន៣ក្នុងពហុកីឡដ្ឋាន។

វេជ្ជបណ្ឌិត Josep Maria Llibre បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “យើងរំពឹងថា វានឹងមានសុវត្ថិភាពទាំងស្រុង។ ក្នុងរយៈពេល១៤ថ្ងៃខាងមុខ យើងនឹងពិនិត្យមើលថាតើមានអ្នកចូលរួមទស្សនាប៉ុន្មាននាក់ដែល វិជ្ជមានជំងឺកូវីដ-១៩ ហើយនឹងត្រូវគេរាយការណ៍មកវិញ”។

This image has an empty alt attribute; its file name is 117738784_tv066462884.jpg

តារាចម្រៀងនាំមុខ Santi Balmes បានស្រែកទៅកាន់អ្នកគាំទ្រពីឆាកតន្ត្រីថា “ខ្ញុំពិតជារំភើបខ្លាំងណាស់។ វាមានរយៈពេល១៨ខែហើយ ដែលយើងបានឡើងឆាកជាថ្មី។ ម្នាក់ក្នុងចំណោមពួកយើងបានស្រក់ទឹកភ្នែក!”។

យោងតាមការសិក្សារបស់សហព័ន្ធតន្ត្រីអេស្ប៉ាញបានបង្ហាញថា រោគរាតត្បាត បានបំផ្លាញឧស្សាហកម្មតន្ត្រីផ្សាយផ្ទាល់ រួមជាមួយសកម្មភាពវប្បធម៌ជាច្រើនទៀត។ ឧស្សាហកម្មតន្រ្តីអ៊ឺរ៉ុបបានបាត់បង់ប្រាក់ចំណូលរបស់ខ្លួន​៧៦ភាគរយនៅក្នុងឆ្នាំ២០២០៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ សីតុណ្ហភាពនៅអេស្ប៉ាញធ្លាក់ដល់ -២៥អង្សាសេ ត្រជាក់បំផុតក្នុងរយៈពេល២០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ៨ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម៩ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ១២ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

ជីវិតកម្សាន្ដ៤០ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម