ព័ត៌មានអន្ដរជាតិ
វេជ្ជបណ្ឌិតហាមផឹកស្រាដាច់ខាតមុនចាក់វ៉ាក់សាំង ហើយត្រូវទទួលទានអាហារជីវជាតិ និងទឹកឲ្យគ្រប់គ្រាន់
ខណៈពេលដែលនីតិវេជ្ជសាស្ត្រមួយចំនួន តម្រូវឲ្យអ្នកជំងឺតមអាហារមុនចាក់វ៉ាក់សាំង ប៉ុន្តែអ្នកជំនាញបានណែនាំថាមនុស្សគ្រប់គ្នាគួរតែបរិភោគអាហារនិងផឹកទឹកឲ្យបានគ្រប់គ្រាន់មុនពេលចាក់ចាក់វ៉ាក់សាំងកូវីដ លើកលែងតែពិសាស្រា។

វេជ្ជបណ្ឌិត Katie Markley ជាគ្រូពេទ្យថែទាំបឋមនៅមជ្ឈមណ្ឌលថែទាំបឋម UCHealth Primary Care–Hilltop បាននិយាយថា ” ការទទួលទានអាហារមុនពេលចាក់វ៉ាក់សាំង អាចជួយមនុស្សដែលធុញថប់ប្រែជាអារម្មណ៍ល្អឬមនុស្សដែលមានប្រវត្តិធ្លាប់ដួលសន្លប់ ខណៈពេលដែលការទឹកផឹកមានសារៈសំខាន់ការពារការខះជាតិទឹកក្នុងរាងកាយ។

ដោយឡែកវេជ្ជបណ្ឌិត Allison Weinmann អ្នកឯកទេសខាងជំងឺឆ្លងនៃប្រព័ន្ធសុខាភិបាល Henry Ford បាននិយាយដែរថា ”នៅយប់មុនពេលចាក់វ៉ាក់សាំងត្រូវប្រាកដថាបានគេងលក់ស្កប់ស្កល់និងបរិភោគអាហារមានជីវជាតិដើម្បីជួយប្រព័ន្ធភាពស៊ាំរបស់យើងធ្វើការឲ្យអស់ពីសមត្ថភាព”។ កុំផឹកគ្រឿងស្រវឹងនៅយប់មុនពេលចាក់ព្រោះមនុស្សខ្លះវិវត្តទៅជាក្អួតចង្អោរឬខ្វះជាតិទឹកនិងរោគសញ្ញាមិនល្អដូចជាប្រតិកម្មអាឡ័កស៊ី។ ប្រសិនបើការណាត់ជួបនៅម៉ោងបាយយើងគួរញ៉ាំនិងផឹកទឹកមុន កុំចាក់ថ្នាំក្នុងពេលពោះកំពុងឃ្លានឬស្រេកទឹកឲ្យសោះ។

វេជ្ជបណ្ឌិត Blanka Kaplan អ្នកជំនាញខាងប្រតិកម្មអាឡ័កស៊ីចំពោះកុមារ នៅញូវយ៉កបានប្រាប់ថាដែរថា ស្រាអាចបង្កើនល្បឿនប្រតិកម្មអាឡ័កស៊ី។ ដោយសារយើងមិនទាន់ដឹងច្បាស់អំពីឥទ្ធិពលនៃជាតិអាល់កុលលើប្រតិកម្មអាឡ័កស៊ីទៅនឹងវ៉ាក់សាំងកូវីដ ខ្ញុំសូមណែនាំឲ្យមនុស្សគ្រប់គ្នាគួរចៀសវាងការផឹកស្រា ២៤ ម៉ោងមុននិងក្រោយពេលចាក់វ៉ាក់សាំង” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖newsweek
ចុចអាន៖ស្រាយចម្ងល់! គ្រូពេទ្យជំនាញប្រាប់រយៈពេលដុះអង់ទីគ័រប្រឆាំងកូវីដ ក្រោយចាក់វ៉ាក់សាំងដូសទី ២ រួច
ចុចអាន៖ប៉ុន្មានសំណួរអំពីកូវីដ-១៩ ស្ត្រីមានផ្ទៃពោះចង់ដឹងបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


