ព័ត៌មានអន្ដរជាតិ
ពួកឧទ្ទាម៣ក្រុមចេញមកគំរាមក្តែងៗ បើអំពើហិង្សានៅតែបន្ត មីយ៉ាន់ម៉ាមានសង្គ្រាមធំហើយ
ចំនួនអ្នកស្លាប់ក្នុងការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា បានកើនឡើងដល់៥០០នាក់ហើយ ដែលជាហេតុជំរុញឲ្យក្រុមឧទ្ទាមគំរាមថា ពួកគេនឹងបាញ់ប្រហារទៅយោធាវិញ ប្រសិនបើការបង្ហូរឈាមមិនបានបញ្ឈប់ទេនោះ។

ការគំរាមនេះបានបង្កឲ្យមានការភ័យខ្លាចថា សង្គ្រាមស៊ីវិលនឹងផ្ទុះឡើងក្នុងទ្រង់ទ្រាយធំ។
កងជីវពលបះបោរប្រដាប់អាវុធ៣ក្រុមរបស់ប្រទេសនេះគឺ កងទ័ពរំដោះជាតិ Ta’ang, កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជនជាតិមីយ៉ាន់ម៉ា និងកងទ័ព Arakan បានព្រមានថា ពួកគេនឹងចូលរួមជាមួយបាតុករដើម្បីប្រយុទ្ធជាលក្ខណៈទ្រង់ទ្រាយធំប្រសិនបើ អំពើហិង្សាមិនថមថយទេនោះ។

ក្រុមឧទ្ទាមជនជាតិភាគតិចទាំងបី បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃអង្គារ។ សេចក្តីថ្លែងការណ៍បាននិយាយថា “ប្រសិនបើពួកគេមិនឈប់ ហើយបន្តសម្លាប់ប្រជាជន យើងនឹងសហការជាមួយក្រុមអ្នកតវ៉ាហើយវាយបក តបតវិញ”។
លោកស្រី Debbie Stothard នៅសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) បានព្រមានថា ស្ថានភាពអាចនឹងឈានដល់សង្រ្គាមស៊ីវិល ប្រសិនបើក្រុមបែបនេះចាប់កាន់អាវុធ។

ការបះបោររបស់ជនជាតិភាគតិចចំនួន២០ក្រុម បានផ្ទុះឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីការទទួលបានឯករាជ្យក្នុងឆ្នាំ១៩៤៨មក ដោយពួកគេបានប្រយុទ្ធប្រឆាំងដើម្បីស្វ័យភាព អត្តសញ្ញាណជនជាតិភាគតិច និងធនធានធម្មជាតិ។
យោធាបានព្យាយាមកាត់ផ្តាច់កិច្ចព្រមព្រៀងជាមួយក្រុមប្រដាប់អាវុធមួយចំនួន ហើយនៅដើមខែនេះ បានដកកងទ័ព Arakan ចេញពីបញ្ជីអង្គការភេរវកម្ម។

ប៉ុន្តែកាលពីចុងសប្តាហ៍នេះ យោធាបានបើកការវាយប្រហារពីអាកាសនៅរដ្ឋ Karen ភាគខាងកើត ដែលជាការវាយប្រហារលើកដំបូងបំផុតក្នុងរយៈពេល២០ឆ្នាំ ដោយផ្តោតលើកងពលតូចទី៥នៃ ក្រុមសហភាពជាតិ Karen បន្ទាប់ពីក្រុមនេះ ដណ្តើមកាន់កាប់មូលដ្ឋានយោធាមួយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មើលទៅមិនស្រួល! សហរដ្ឋអាមេរិក បញ្ជាឲ្យជម្លៀសអ្នកការទូតចេញពី មីយ៉ាន់ម៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ