Connect with us

ព័ត៌មានអន្ដរជាតិ

ពួកឧទ្ទាម៣ក្រុមចេញមកគំរាមក្តែងៗ បើអំពើហិង្សានៅតែបន្ត មីយ៉ាន់ម៉ាមានសង្គ្រាមធំហើយ

បានផុស

នៅ

ចំនួនអ្នកស្លាប់ក្នុងការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា បានកើនឡើងដល់៥០០នាក់ហើយ ដែលជាហេតុជំរុញឲ្យក្រុមឧទ្ទាមគំរាមថា ពួកគេនឹងបាញ់ប្រហារទៅយោធាវិញ ប្រសិនបើការបង្ហូរឈាមមិនបានបញ្ឈប់ទេនោះ។

This image has an empty alt attribute; its file name is TNLA-photo1-900x420-1.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគំរាមនេះបានបង្កឲ្យមានការភ័យខ្លាចថា សង្គ្រាមស៊ីវិលនឹងផ្ទុះឡើងក្នុងទ្រង់ទ្រាយធំ។

កងជីវពលបះបោរប្រដាប់អាវុធ៣ក្រុមរបស់ប្រទេសនេះគឺ កងទ័ពរំដោះជាតិ Ta’ang, កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជនជាតិមីយ៉ាន់ម៉ា និងកងទ័ព Arakan បានព្រមានថា ពួកគេនឹងចូលរួមជាមួយបាតុករដើម្បីប្រយុទ្ធជាលក្ខណៈទ្រង់ទ្រាយធំប្រសិនបើ អំពើហិង្សាមិនថមថយទេនោះ។

This image has an empty alt attribute; its file name is 7f78ce90-046b-11e7-be53-dd0689cdbd13_image_hires-1024x686.jpg

ក្រុមឧទ្ទាមជនជាតិភាគតិចទាំងបី បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃអង្គារ។ សេចក្តីថ្លែងការណ៍បាននិយាយថា “ប្រសិនបើពួកគេមិនឈប់ ហើយបន្តសម្លាប់ប្រជាជន យើងនឹងសហការជាមួយក្រុមអ្នកតវ៉ាហើយវាយបក​ តបតវិញ”។

លោកស្រី Debbie Stothard នៅសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) បានព្រមានថា ស្ថានភាពអាចនឹងឈានដល់សង្រ្គាមស៊ីវិល ប្រសិនបើក្រុមបែបនេះចាប់កាន់អាវុធ។

This image has an empty alt attribute; its file name is 762A3A90-3E2A-4A4E-99E2-E6F8D421227A-1024x576.jpg

ការបះបោររបស់ជនជាតិភាគតិចចំនួន២០ក្រុម បានផ្ទុះឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីការទទួលបានឯករាជ្យក្នុងឆ្នាំ១៩៤៨មក ដោយពួកគេបានប្រយុទ្ធប្រឆាំងដើម្បីស្វ័យភាព អត្តសញ្ញាណជនជាតិភាគតិច និងធនធានធម្មជាតិ។

យោធាបានព្យាយាមកាត់ផ្តាច់កិច្ចព្រមព្រៀងជាមួយក្រុមប្រដាប់អាវុធមួយចំនួន ហើយនៅដើមខែនេះ បានដកកងទ័ព Arakan ចេញពីបញ្ជីអង្គការភេរវកម្ម។

This image has an empty alt attribute; its file name is 0901.jpg

ប៉ុន្តែកាលពីចុងសប្តាហ៍នេះ យោធាបានបើកការវាយប្រហារពីអាកាសនៅរដ្ឋ Karen ភាគខាងកើត ដែលជាការវាយប្រហារលើកដំបូងបំផុតក្នុងរយៈពេល២០ឆ្នាំ ដោយផ្តោតលើកងពលតូចទី៥នៃ ក្រុមសហភាពជាតិ Karen បន្ទាប់ពីក្រុមនេះ ដណ្តើមកាន់កាប់មូលដ្ឋានយោធាមួយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មើលទៅមិនស្រួល! សហរដ្ឋអាមេរិក បញ្ជាឲ្យជម្លៀសអ្នកការទូតចេញពី មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤ នាទី មុន

ការ​កើន​ឡើង​ថ្លៃ​ដើម​ ធ្វើ​ឱ្យ​ប្រាក់​ចំណេញ​របស់​​ក្រុម​ហ៊ុន​ថៃ​អាកាសចរណ៍​ ​THAI Airways ​ធ្លាក់​ចុះ​

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

​ដោយសារតែចង់បានលុយចូលនិវត្តន៍ ស្រ្តី តៃវ៉ាន់ ម្នាក់ លាក់​សព​ឪពុក​ក្នុង​ផ្ទះ​អស់​ជា​ច្រើន​ឆ្នាំ

ព័ត៌មានជាតិ២៨ នាទី មុន

កម្ពុជា-អាមេរិក ប្តេជ្ញាលើកកម្ពស់កិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

ជីវិតកម្សាន្ដ៣២ នាទី មុន

ទ្រព្យសម្បត្តិ Liu Yifei មាន ១៧០ លានដុល្លារ អាចឲ្យនាងរស់ស្រួល ក្នុងនាមជាសេដ្ឋីនី

សេដ្ឋកិច្ច៣៣ នាទី មុន

សន្ទស្សន៍​​តម្លៃ​​ទំនិញ​​ប្រើ​​ប្រាស់​ចិន​កើន​ឡើង​​ ខណៈ​សន្ទស្សន៍​តម្លៃ​អ្នក​ផលិត​​ធ្លាក់​ចុះនៅ​ខែមេសា​​ ​

សេដ្ឋកិច្ច២ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

នយោបាយ២២ ម៉ោង មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ២ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម