ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃ ប្រើឡានទឹកបំបែកហ្វូងបាតុករកំពុងសម្រុកទៅកាន់ព្រះបរមរាជវាំង
ទីក្រុងបាងកក ប្រទេសថៃ កាលពីរាត្រីថ្ងៃអាទិត្យ កាន់តែតានតឹងខ្លាំង ក្រោយក្រុមបាតុករប្រជាធិបតេយ្យ បានព្យាយាមសម្រុកទៅកាន់ព្រះបរមរាជវាំង ដើម្បីដាក់បណ្តឹងទៅកាន់ព្រះមហាក្សត្រ ប៉ុន្តែត្រូវរារាំងដោយក្រុមប៉ូលិស។
ភាពតានតឹង បានបង្ខំឲ្យសមត្ថកិច្ចប្រើឡានទឹកបាញ់បំបែកហ្វូងបាតុករ ដែលកំពុងព្យាយាមសម្រុកទម្លុះរបាំងការពាររបស់ប៉ូលិស។ យ៉ាងណា មិនមានការប៉ះទង្គិចដោយហឹង្សាណាមួយកើតឡើងក្នុងការតវ់ានេះឡើង។
ជាមួយគ្នានេះដែរ ក្រុមបាតុករដែលស្មោះស្ម័គ្រនឹងរបបរាជានិយម ក៏បានលើកឡើងដែរថា ពួកគេកំពុងមានចេតនាដាក់លិខិតទៅកាន់នាយករដ្ឋមន្ត្រី និងមេបញ្ជាការយោធាដើម្បីប្រើប្រាស់អំណាចទាហានទប់ទល់ជាមួយក្រុមបាតុករប្រជាធិបតេយ្យ។
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ បានលើបដាជាមួយពាក្យថា “ប្រជាជន” និងបានប្រមូលផ្តុំគ្នានៅវិមានប្រជាធិបតេយ្យ ចាប់តាំងពីរសៀលថ្ងៃអាទិត្យ ដោយទាមទារឲ្យនាយករដ្ឋមន្ត្រីយោធាថៃ លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង រួមទាំងទាមទារឲ្យមានការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ និងស្ថាប័នរាជវង្សទៀតផង៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត