ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកតវ៉ាទាមទារឲ្យសមាជិកព្រឹទ្ធសភាលាលែងតំណែង ហើយឲ្យគណបក្សភឿថៃរក្សានូវសុចរិតភាព
ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យបានប្រមូលផ្តុំគ្នានៅផ្លូវ Ratchaprasong ក្នុងទីក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ដោយទាមទារឲ្យសមាជិកព្រឹទ្ធសភាលាលែងពីតំណែង ហើយថាក្រុមចម្រុះទាំង៨ភាគីនៅតែរក្សាជំហររបស់ខ្លួនក្នុងការបង្កើតរដ្ឋាភិបាល។

ក្រុមបាតុករជាច្រើនក្រុម រួមមាន រណសិរ្សរួបរួមធម្មសភា, បាតុកម្ម Mokeluang Rimnam, ThaluWang និងចលនាប្រជាជនដើម្បីសង្គមមួយ (P-Move) បានចាប់ផ្តើមធ្វើបាតុកម្មនៅម៉ោង៥ល្ងាច ខណៈអ្នកតវ៉ាខ្លះបានលើកបដាសរសេរអក្សធំៗនៅលើស្ពានអ្នកថ្មើរជើង។ ពួកគេក៏បានរៀបចំមួយផ្នែកទៀតជាការរំលឹកដល់បាតុករដែលបានស្លាប់ក្នុងអំឡុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី Abhisit Vejjajiva កាលពីឆ្នាំ ២០១០ផងដែរ។
ក្រុមអ្នកតវ៉ាបានជំរុញសមាជិកព្រឹទ្ធសភាឲ្យស្តាប់សំឡេងប្រជាជន និងគណបក្សភឿថៃរក្សាជំហររបស់ខ្លួនក្នុងការបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យជាមួយគណបក្សចលនាឆ្ពោះទៅមុខ។ ពួកគេក៏បានជំរុញឲ្យគណបក្សនយោបាយ និងសមាជិកព្រឹទ្ធសភាបញ្ឈប់ការគិតថា ការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រមានគោលបំណងផ្តួលរំលំរបបរាជានិយម ដោយនិយាយថា វាមានគោលបំណងស្វែងរកដំណោះស្រាយត្រឹមត្រូវ និងយុត្តិធម៌សម្រាប់ប្រទេស។
សកម្មជននយោបាយ Thatchapong Kaedam បាននិយាយថា ប្រសិនបើបក្សភឿថៃក្បត់សម្ព័ន្ធ នោះវានឹងប្រឈមមុខនឹងការផ្តន្ទាទោសពីប្រជាជន ដោយបន្ថែមថា គណបក្សគួរតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលជំហររបស់ខ្លួន ដើម្បីគេចចេញពីគម្រោងរបស់គណបក្សអភិរក្សនិយម។
លោកបានបន្ថែមថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា និងសកម្មជនដែលបានភៀសខ្លួនចេញពីប្រទេសថៃដើម្បីគេចពីការចោទប្រកាន់នយោបាយមានសិទ្ធិត្រឡប់ទៅមាតុប្រទេសវិញ ដោយបន្ថែមថា គ្រប់ភាគីគួរតែគោរពការបោះឆ្នោតរបស់ប្រជាពលរដ្ឋក្នុងគោលបំណងទប់ស្កាត់ការប៉ះទង្គិចគ្នាម្តងទៀតរវាងបាតុករ និងប៉ូលិសកុបកម្មនៅ Din Daeng ប្រសព្វគ្នាកាលពីឆ្នាំមុន។

ដោយឡែក លោក Somyot Pruksakamsuk មេដឹកនាំក្រុមអ្នកប្រជាធិបតេយ្យ ២៤ មិថុនា បាននិយាយថា សមាជិកព្រឹទ្ធសភា និងតុលាការធម្មនុញ្ញគួរតែត្រូវបានស្តីបន្ទោសចំពោះការពន្យារពេលក្នុងការបង្កើតរដ្ឋាភិបាល។
លោកបានអះអាងទៀតថា ការពន្យារពេលនេះអាចបណ្តាលឲ្យខូចខាតដល់សេដ្ឋកិច្ចជាង ១០០ ពាន់លានបាត ដោយបន្ថែមថាបំណុលគ្រួសារអាចកើនឡើងដល់ ៩០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ។ លោកបានបន្តថា ប្រសិនបើប្រជាជនមានប្រាក់ ១០០ បាត ពួកគេត្រូវចំណាយប្រាក់ ៩០ បាតដើម្បីសងបំណុល។
ទោះយ៉ាងណាក៏ដោយ ក្រុមបាតុករបានប្តេជ្ញាថានឹងធ្វើការប្រមូលផ្តុំពីប្រសព្វនៃតំបន់ Asok Montri ដល់Ratchaprasong នៅថ្ងៃសៅរ៍វេលាម៉ោង៥ល្ងាចនេះ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តុលាការធម្មនុញ្ញ ថៃ ដាក់ថ្ងៃប្រកាសគាំទ្រ ឬបដិសេធញត្តិឲ្យលោក Pita ឈរឈ្មោះនាយករដ្ឋមន្ត្រីជុំទី២ ឬអត់
ចុចអាន៖អតីតតារាថៃ បង្ហាញមូលហេតុពិតដែលគណបក្សផ្សេងទៀត មិនចង់ធ្វើការជាមួយលោក ភីថា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


