ព័ត៌មានអន្ដរជាតិ
ក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាសម្លាប់កងទ័ព មីយ៉ាន់ម៉ា ២២ នាក់ ខណៈការតវ៉ាកំពុងបន្តទូទាំងប្រទេស
ក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាដែលមានមូលដ្ឋាននៅមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារអះអាងថាបានសម្លាប់ទាហានមីយ៉ាន់ម៉ា ២២ នាក់នៅក្នុងការវាយឆ្មក់ពេលព្រឹកព្រលឹមលើប៉ុស្តិ៍យោធាមួយនៅរដ្ឋរ៉ាក់ឃីនភាគខាងលិច ។
ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលមើលឃើញដោយទីភ្នាក់ងារ Anadolu ថា “កាលពីថ្ងៃអង្គារអង្គការសាមគ្គីភាពរ៉ូហ៊ីងយ៉ា (RSO) បានវាយប្រហារទៅលើកងទ័ពមីយ៉ាន់ម៉ា នៅពេលព្រឹកចន្លោះម៉ោង ៤ និង ៣០ នាទីដល់ម៉ោង ៧ និង ០០ នាទីព្រឹកនៅលើជំរំយោធាភូមាឈ្មោះ 44-BP ដែលនាំទៅដល់ការស្លាប់កងទ័ពភូមា ២២ នាក់” ។
ពួកគេបានបើកការវាយប្រហារចេញពីទីតាំងជំរុំចំនួន ៣ ដោយកាំភ្លើងយន្តធុនធ្ងន់ ហើយមានទាហានជិត ១០០ នាក់នៅក្នុងជំរំ ខណៈដែលក្រោយមកសកម្មប្រយុទ្ធបានចាកចេញ បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ២ ម៉ោង ។
មិនមានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយអំពីឧប្បត្តិហេតុរបស់យោធានោះទេ ដោយសារតែប្រទេសនេះកំពុងប្រឈមមុខនឹងការតវ៉ាដ៏ធំប្រឆាំងនឹងរបបយោធាដែលបានសម្លាប់ក្រុមបាតុករជាង ៥០០ នាក់នៅទូទាំងប្រទេសចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ ។
ទន្ទឹមនោះការអះអាងរបស់ក្រុមសកម្មប្រយុទ្ធដែលថាបានសម្លាប់ទាហាននៅរដ្ឋរ៉ាក់ឃីនដែលជាទីជម្រករបស់ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ារាប់សែននាក់មិនអាចត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យដោយទីភ្នាក់ងារ Anadolu នោះទេ ។
ចាប់តាំងពីឆ្នាំ ២០១៧ មកជនជាតិរ៉ូហ៊ីងយ៉ាជាងមួយលាននាក់ដែលត្រូវបានពិពណ៌នាដោយ UN ថាជាជនជាតិភាគតិចដែលត្រូវបានគេធ្វើទុក្ខបុកម្នេញបំផុតនៅក្នុងពិភពលោកបានភៀសខ្លួនពីការបង្ក្រាបរបស់យោធាយ៉ាងឃោរឃៅរបស់មីយ៉ាន់ម៉ានៅរដ្ឋរ៉ាក់ឃីន និងបានជ្រកកោននៅប្រទេសបង់ក្លាដែសដែលនៅជិតខាង ។
សេចក្តីថ្លែងការណ៍របស់ក្រុមនេះបាននិយាយថា “RSO ចង់បានសេរីភាពនៃរដ្ឋរ៉ាក់ឃីន ហើយពួកគេបានប្តេជ្ញាចិត្តក្នុងការនាំយកជនជាតិរ៉ូហ៊ីងយ៉ាទាំងអស់ដែលបាននិរទេសខ្លួនចេញពីមាតុភូមិរបស់ពួកគេត្រឡប់មកវិញ” ។
ក្រុមនេះក៏បានប្តេជ្ញាថា ពួកគេនឹងបន្តវាយប្រហារទៅលើយោធាភូមារហូតដល់ពួកគេទទួលបានសេរីភាពពីកងទ័ព Arakan ក្នុងរដ្ឋរ៉ាក់ឃីន ហើយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងអស់វិលត្រឡប់មកមាតុភូមិវិញ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ គ្រាប់បែកដៃនិងគ្រាប់កាំភ្លើងជាង៦,០០០គ្រាប់ ដឹកទៅ មីយ៉ាន់ម៉ា ត្រូវ ថៃ ស្ទាក់ចាប់បាន
ចុចអាន ៖ វីដេអូគួរឲ្យសង្វេគ! ជនជាតិ មីយ៉ាន់ម៉ា ភៀសខ្លួនទាំងទូកៗចូលព្រំដែនថៃ អ្នកខ្លះរបួសពេញខ្លួន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


