ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ត្រៀមបញ្ជូនកម្លាំងបន្ថែម ៦ ០០០នាក់ទៅកាន់តំបន់ Kursk របស់រុស្ស៊ី
កូរ៉េខាងជើង នឹងដាក់ពង្រាយបុគ្គលិកយោធាប្រមាណ ៦ ០០០នាក់ ដែលរួមមានក្រុមសាងសង់ ៥ ០០០នាក់ និងអ្នកដោះមីន ១ ០០០នាក់ ដើម្បីជួយសម្រួលដល់ការកសាងឡើងវិញ និងការបោសសម្អាតមីននៅក្នុងតំបន់ Kursk របស់រុស្ស៊ី។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់់ខ្ពស់រុស្ស៊ី លោក Sergey Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី នៅក្នុងប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអង្គារទី១៧ខែមិថុនាឆ្នាំ២០២៥។ ការដាក់ពង្រាយកងកម្លាំងនេះ ត្រូវបានគេពិពណ៌នាថាជា«ជំនួយសម្រាប់បងប្អូនល្អ» និងជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅរបស់ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។
លោក Shoigu បាននិយាយថា កងទ័ពទាំងនោះ នឹងគាំទ្រដល់ការកសាងឡើងវិញក្រោយជម្លោះជាមួយអ៊ុយក្រែន ជាមួយនឹងផែនការបន្ថែមក្នុងការសាងសង់ស្តូបអនុស្សាវរីយ៍ជាកិត្តិយសដល់ទាហានកូរ៉េខាងជើងដែលបានស្លាប់នៅក្នុងតំបន់។
លោក Shoigu បានរៀបរាប់ថា «ប្រធានកិច្ចការរដ្ឋរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចចិត្តបញ្ជូនទាហានដោះមីនចំនួន ១ ០០០នាក់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីបោសសម្អាតមីននៅលើទឹកដីរុស្ស៊ី ក៏ដូចជាកម្មករសំណង់យោធាចំនួន ៥ ០០០នាក់ ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញដោយអ្នកលុកលុយ»។
ដំណើរទស្សនកិច្ចរបស់លោក Shoigu គឺជាជំនួបកម្រិតខ្ពស់លើកទីពីរជាមួយលោក គីម ក្នុងរយៈពេលតិចជាង២សប្តាហ៍កន្លងមកនេះ ដែលជាសញ្ញាបង្ហាញពីសន្ទុះប្រកបដោយនិរន្តរភាពក្រោមភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលបានពង្រឹងនៅក្នុងខែមិថុនាឆ្នាំ២០២៤។ សន្ធិសញ្ញានោះតម្រូវឲ្យប្រទេសទាំងពីរការពារគ្នាទៅវិញទៅមក និងសម្របសម្រួលការគាំទ្រផ្នែកយោធា។
កូរ៉េខាងជើងត្រូវ បានគេប៉ាន់ប្រមាណថាបានបញ្ជូនទាហាន ៣ ០០០នាក់បន្ថែមទៀតទៅកាន់តំបន់ Kursk ក្នុងឆ្នាំ២០២៥នេះ បន្ទាប់ពីបានបញ្ជូនទាហានប្រហែល ១១ ០០០នាក់ទៅកាន់ប្រទេសរុស្ស៊ីកាលពីឆ្នាំមុន ដែលជាថ្នូរនឹងការទទួលបានអាវុធ និងបច្ចេកវិទ្យាយោធាពីទីក្រុងមូស្គូមកវិញ។
ជាងពាក់កណ្តាលនៃទាហានទាំង ១១ ០០០នាក់ដែលបានដាក់ពង្រាយដំបូង ត្រូវគេប៉ាន់ប្រមាណថាបានស្លាប់ និងរងរបួស។ នេះបើយោងតាមការវាយតម្លៃនាពេលថ្មីៗរបស់ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


