ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានអាមេរិក កុំឲ្យវាយអ៊ីរ៉ង់ ប្រយ័ត្នកើតមហន្តរាយនុយក្លេអ៊ែរ
រុស្ស៊ីបានផ្ដែផ្ដាំសហរដ្ឋអាមេរិកមិនឲ្យធ្វើប្រតិបត្តិការយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់ឡើយ ដោយព្រមានថា សកម្មភាពបែបនេះអាច«បង្កឲ្យមានអស្ថិរភាព»ក្នុងតបន់មជ្ឈិមបូព៌ាកាន់តែធំ និងបណ្ដាលឲ្យកើត«មហន្តរាយនុយក្លេអ៊ែរ»។

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចនៅទីក្រុង St Petersburg កាលពីថ្ងៃពុធទី១៨ខែមិថុនា អនុរដ្ឋមន្ត្រីការបរទេសលោក Sergei Ryabkov បាននិយាយថា ទីក្រុងមូស្គូកំពុងជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន បដិសេធពីជម្រើសយោធាដែលរំពឹងទុក។ លោកបានរៀបរាប់ថា «នេះនឹងក្លាយជាជំហានមួយ ដែលនឹងធ្វើឲ្យស្ថានភាពទាំងមូលមានអស្ថិរភាព»។
ចំណែកឯលោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានបន្ថែមថា ការវាយប្រហាររបស់អ៊ីស្រាអែលលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់ បាននាំពិភពលោកកៀកជិតទៅដល់គ្រោះមហន្តរាយនុយក្លេអ៊ែរមែនទែនហើយ។ លោកស្រីបានរំលឹកសហគមន៍អន្តរជាតិអំពីគ្រោះមហន្តរាយនុយក្លេអ៊ែរនៅរោងចក្រ Fukushima របស់ជប៉ុនកាលពីឆ្នាំ២០១១។ លោកស្រី បានលើកឡើងថា «គ្រឿងបរិក្ខារនុយក្លេអ៊ែរកំពុងត្រូវបានវាយប្រហារ។ តើការព្រួយបារម្ភពីសហគមន៍ពិភពលោកទាំងមូលនៅឯណា? អ្នកបរិស្ថានទាំងអស់នៅឯណា? ខ្ញុំមិនគិតថាពួកគេនៅឆ្ងាយ ហើយរលកវិទ្យុសកម្មនឹងមិនទៅដល់ពួកគេទេ។ អ៊ីចឹងសូមឲ្យពួកគេអាននូវអ្វីដែលធ្លាប់កើតឡើងនៅ Fukushima»។

បើតាមប្រភពពីមន្ត្រីក្នុងរង្វង់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអនុម័តផែនការវាយអ៊ីរ៉ង់រួចហើយ ប៉ុន្តែមិនទាន់អនុវត្តទេ ដោយរង់ចាំមើលសិនថាតើ អ៊ីរ៉ង់មានឆន្ទៈមកពិភាក្សាអំពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ពួកគេឬក៏អត់។
សូមជម្រាបថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន អ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារតាមដែនអាកាស កំណត់គោលដៅលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីបញ្ចៀសទីក្រុងតេហេរ៉ង់ពីការទទួលបានអាវុធប្រល័យលោក។ យ៉ាងណាមិញ អ៊ីរ៉ង់ម្ដងហើយម្ដងទៀតនៅតែអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនពុំផ្ដោតលើការផលិតអាវុធនោះទេ គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ អនុម័តផែនការវាយអ៊ីរ៉ង់រួចហើយ រង់ចាំតែការសម្រេចចុងក្រោយប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


