Connect with us

ព័ត៌មានអន្ដរជាតិ

មេធាវីបញ្ជាក់ពីស្ថានភាព និងទីតាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី ខណៈឡើងតុលាការថ្ងៃនេះ

បានផុស

នៅ

មេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញពីតំណែងរបស់ប្រទេសមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី កំពុងស្ដាប់សវនាការក្នុងការកាត់ក្ដីនៅតុលាការនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រេសិតអង្គការសហប្រជាជាតិ (UN) បានព្រមានពីហានិភ័យនៃសង្គ្រាមស៊ីវិល និងការបង្ហូរឈាមដែលកំពុងកើតមាន នៅពេលដែលរបបយោធាបង្ក្រាបការប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សជាង ៥៣៥ នាក់បានស្លាប់នៅក្នុងការធ្វើបាតុកម្មជារៀងរាល់ថ្ងៃចាប់តាំងពីយោធាបានផ្តួលរំលំលោកស្រី ស៊ូជី កាលពីថ្ងៃទី ១ ខែកុម្ភៈ ខណៈកាលពីថ្ងៃពុធក្រុមប្រឹក្សាសន្តិសុខ UN បានបើកកិច្ចប្រជុំបិទទ្វារបន្ទាន់មួយស្តីពីវិបត្តិដែលកំពុងកើនឡើង ហើយប្រេសិតពិសេសប្រចាំប្រទេសមីយ៉ាន់ម៉ាលោកស្រី Christine Schraner Burgener បានជំរុញឲ្យធ្វើសកម្មភាពកាន់តែខ្លាំងឡើងៗ ។

ទន្ទឹមនោះសម័យប្រជុំបន្ទាន់របស់ UN បានកើតឡើងនៅមុនពេលបើកសវនាការចុងក្រោយរបស់លោកស្រី ស៊ូជី ខណៈលោកស្រីប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើន ហើយលោកស្រីត្រូវបានគេមើលឃើញថានឹងត្រូវតុលាការយោធាបញ្ឈប់ពីតំណែងអស់មួយជីវិត ។

បន្ថែមពីនេះក្រុមមេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃពុធបានបើកកិច្ចប្រជុំលើកដំបូងជាមួយលោកស្រីតាមរយៈវីដេអូអ៊ីនធឺណិតនៅក្នុងប៉ុស្តិ៍ប៉ូលិស ហើយលោកស្រីត្រូវបានគេចាត់ទុកថាកំពុងស្នាក់នៅទីនោះ ចាប់តាំងពីលោកស្រីត្រូវបានបណ្តេញចេញ និងចាប់ឃុំខ្លួនកាលពីព្រឹកថ្ងៃទី ១ ខែកុម្ភៈ ។

មេដឹកនាំវ័យ ៧៥ ឆ្នាំរូបនេះមិនត្រូវបានគេបង្ហាញមុខជាសាធារណៈនោះទេ ប៉ុន្តែមេធាវីរបស់លោកស្រីបាននិយាយថា លោកស្រីហាក់ដូចជាមានសុខភាពល្អ ទោះបីជាត្រូវបានចាប់ឃុំឃាំងអស់រយៈពេល ២ ខែមកហើយក៏ដោយ ។

គួរបញ្ជាក់ថា សវនាការនៅថ្ងៃព្រហស្បតិ៍នេះត្រូវបានគេរំពឹងថានឹងមានរយៈពេលខ្លី ហើយដោះស្រាយតែជាមួយផ្នែករដ្ឋបាលកណ្ដាលនៃករណីនេះប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Malaysian Reserve

ចុចអាន ៖ ធ្ងន់ធ្ងរទៅៗ! ប្រេសិត UN ព្រមានពី “សង្គ្រាមស៊ីវិល” នៅមីយ៉ាន់ម៉ា

ចុចអាន ៖ វីដេអូគួរឲ្យសង្វេគ! ជនជាតិមីយ៉ាន់ម៉ា ភៀសខ្លួនទាំងទូកៗចូលព្រំដែនថៃ អ្នកខ្លះរបួសពេញខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម