ព័ត៌មានអន្ដរជាតិ
សេតវិមាន ប្រកាសផ្អាកផ្គត់ផ្គង់សព្វាវុធមួយចំនួនឲ្យអ៊ុយក្រែន
សេតវិមាន បានប្រកាសកាលពីថ្ងៃអង្គារទី១ខែកក្កដាថា សហរដ្ឋអាមេរិកបានបញ្ឈប់ការនាំចេញអាវុធមួយចំនួនទៅកាន់ប្រទេសអ៊ុយក្រែន ដោយលើកឡើងពីការព្រួយបារម្ភអំពីកម្រិតស្តុកទុកសព្វាវុធក្នុងស្រុក និងការវាយតម្លៃឡើងវិញនៃអាទិភាពយោធា។

អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly បាននិយាយថា ការសម្រេចចិត្តនេះធ្វើឡើងតាមការពិនិត្យឡើងវិញរបស់ក្រសួងការពារជាតិ ហើយត្រូវបានផ្ដោតសំខាន់ «ដើម្បីដាក់ផលប្រយោជន៍អាមេរិកជាអាទិភាព»។ ការផ្អាកជំនួយ កើតឡើងស្របពេលដែលរុស្ស៊ីបានបង្កើនយុទ្ធនាការយោធាដ៏ខ្លាំងក្លារបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
គេនៅមិនទាន់ដឹងទេថាតើសព្វាវុធប្រភេទណា ដែលនឹងត្រូវផ្អាកឡើយ ប៉ុន្តែគ្រាប់បែក និងមីស៊ីលការពារដែនអាកាស ត្រូវគេជឿជាក់ថានឹងស្ថិតក្នុងចំណោមសព្វាវុធទាំងនោះ។ នេះបើយោងតាមប្រភពរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ពាក់ព័ន្ធនឹងដំណឹងនៃការផ្អាកនេះ រដ្ឋាភិបាលអ៊ុយក្រែនមិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយទេ។
សហរដ្ឋអាមេរិក បានបញ្ជូនជំនួយយោធារាប់សិបពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីចាប់ផ្តើមការលុកលុយពេញទំហឹងនៅក្នុងខែកុម្ភៈឆ្នាំ២០២២ ដែលនាំឲ្យមន្ត្រីមួយចំនួនរបស់លោក ដូណាល់ ត្រាំ សម្តែងការព្រួយបារម្ភថា ស្តុករបស់សហរដ្ឋអាមេរិកនៅសល់អាវុធតិចពេក។
សូមជម្រាបថា ការផ្អាកនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយសមភាគីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅប្រទេសហូឡង់ កាលពីសប្ដាហ៍មុន។ នៅពេលត្រូវបានសួរអំពីការបង្កើនការគាំទ្រ លោក ត្រាំ បានឆ្លើយថា សហរដ្ឋអាមេរិកនឹងពិចារណាថាតើអាមេរិកនឹងអាចជួយអ៊ុយក្រែនជាមួយខែលការពារដែនអាកាសទំនើប Patriot ដែរឬក៏អត់។
ទោះបីជាមានភាពតានតឹងកន្លងមករវាងមេដឹកនាំទាំងពីរក៏ដោយ លោក ត្រាំ បានពណ៌នាកិច្ចប្រជុំនាពេលថ្មីៗនេះរបស់ពួកគេថាមានភាពស្និទ្ធស្នាល។ នៅក្នុងខែមីនា លោក ត្រាំ បានផ្អាកជាបណ្តោះអាសន្ននូវជំនួយ និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន។ យ៉ាងណាមិញ ការផ្អាកនោះត្រូវបានដកចេញវិញ ហើយនៅចុងខែមេសា សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលផ្តល់ឲ្យក្រុងវ៉ាស៊ីនតោននូវលទ្ធភាពទទួលបានធនធានរ៉ែកម្ររបស់ក្រុងកៀវជាថ្នូរនឹងជំនួយយោធា៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


