ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីស្តីទីថៃ ថា លោកមិនទៅណាឆ្ងាយពីក្រសួងការពារជាតិទេ
ក្រោយការស្បថចូលកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយប្តូរពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោគ ភុមថាំ វិច្ឆាយ៉ាឆៃ (Phumtham Wechayachai) ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ បានបង្ហោះរូបភាពនៃការលាមន្ត្រីនៃក្រសួងការពារជាតិជាទីដែលលោកធ្លាប់បម្រើការងារជាង៩ខែ ដោយអះអាងថា លោកមិនទៅណាឆ្ងាយពីក្រសួងការពារជាតិឡើយ។

នៅក្នុងសារដែលបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក វិច្ឆាយ៉ាឆៃ ដែលឡើងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងកាន់តួនាទីជានាយករដ្ឋមន្ត្រីស្តីទី បានអះអាងថា លោកនឹងមិនទៅណាឆ្ងាយពីក្រសួងការពារជាតិនោះទេ គឺនៅតែស្ថិតនៅក្នុងចង្កោមនៃកិច្ចការសន្តិសុខដដែលទេ។
«ទោះបីថ្ងៃនេះខ្ញុំលែងធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិហើយ ប៉ុន្តែខ្ញុំមិនបានទៅណាទេ។ ខ្ញុំនៅតែបន្តធ្វើជាឧបនាយករដ្ឋមន្ត្រីសន្តិសុខ ដែលនៅតែបន្តមើលការខុសត្រូវក្រសួងការពារជាតិដូចធម្មតា។ បេសកកម្ម ឯកសារ ឬបញ្ហាណាមួយដែលត្រូវបង្ហាញជូនគណៈរដ្ឋមន្ត្រី ឬការសម្របសម្រួលពាក់ព័ន្ធនឹងរដ្ឋាភិបាល ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីជួយយ៉ាងពេញលេញ»។
លោក វិច្ឆាយ៉ាឆៃ បានកាន់តួនាទីជានាយករដ្ឋមន្ត្រីស្តីទី បន្តពី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Juangroongruangkit ដែលកាន់តួនាទីជានាយករដ្ឋមន្ត្រីស្តីទីត្រឹម២ថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ត្រូវបានតុលាការធម្មនុញ្ញព្យួរតួនាទីដោយសារបណ្តឹងរបស់បណ្តឹងរបស់ព្រឺទ្ធសមាជិក៣៦រូប។
លោក វិច្ឆាយ៉ាឆៃ នឹងបន្តកាន់តួនាទីជានាយករដ្ឋមន្ត្រីស្តីទី រហូតដល់តុលាការធម្មនុញសម្រេចជាផ្លូវការលើករណីរបស់លោកស្រីផែថងថាន ស៊ីណាវ៉ាត្រ ក្នុងករណីតុលាការធម្មនុញ្ញរកមិនឃើញកំហុសរំលោភក្រមរដ្ឋធម្មនុញ្ញថៃ ហើយបញ្ចូលនាយករដ្ឋមន្ត្រីផែថងថានទៅកាន់តួនាទីវិញ ឬក៏ត្រូវរង់ចាំរហូតដល់ប្រទេសមាននាយករដ្ឋមន្ត្រីថ្មីជំនួសឲ្យលោកស្រីផែថងថាន តាមរយៈការបោះឆ្នោតក្នុងសម្ព័ន្ធគណបក្សក្នុងរដ្ឋាភិបាលចម្រុះ ឬក៏ត្រូវរំលាយសភា រួចរៀបចំការបោះឆ្នោតជាថ្មី។
នៅក្នុងសារចុងក្រោយ នាយករដ្ឋមន្ត្រីស្តីទីថៃ បានសរសេរថា៖« សូមរួមគ្នាថែរក្សាអធិបតេយ្យភាពជាតិ និងសុវត្ថិភាពសាធារណៈឱ្យបានល្អបំផុត»៕
រ៉ាន់ រើយ


-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


