Connect with us

ព័ត៌មានអន្ដរជាតិ

គេ​ប្រកាស​លេង​ថ្ងៃ​ឡប់​១​មេសា ​យុវជន​​បែលហ្ស៊ិក​រាប់​ពាន់​នាក់សម្រុក​ទៅមែន លែងខ្វល់បំរាម​កូវីដ​-​១៩​

បានផុស

នៅ

ប្រជា​ជន​បែលហ្ស៊ិក ដែល​ភាគ​ច្រើន​ជា យុវជន រាប់​ពាន់​នាក់​បាន​​ជួបជុំគ្នា​​យ៉ាង​សប្បាយ​រីក​រាយ​​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ដែល​ជា​«ថ្ងៃឡប់ក្នុង​ខែ​មេសា​​ ឬ April Fools Day» ​ដោយ​បាន​បំពាន​លើ​បំរាម​កូវីដ-១៩ ​បង្ខំ​ឲ្យ​កម្លាំង​ប៉ូលិស​ចាត់វិ​ធានការ​​បំបែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សប្រហែល​ជាង​២​ពាន់​នាកបាន​សម្រុក​ទៅ​ឧទ្យាន Bois de la Cambre នៅ​ក្នុង​ទី​ក្រុង​ព្រុចសែល ដើម្បី​ចូល​រួម​ពិធីបុណ្យ​ ‘La Boum’ ក្លែង​ក្លាយដែល​ត្រូវ​បានគេ​ប្រកាស​តាម Facebook ជា​លក្ខណៈ​លេង​សើច​ក្នុង​ថ្ងៃ​ឡប់។

ការ​សរសេរ​លើ​ Facebook នោះ​បាន​លើក​ឡើង​ថា «មាន​ព្រឹត្តិការណ៍​សប្បាយ​ៗ​៨​ដំណាក់​កាល មាន​ឌីជេ​មួយ​រយ​នាក់ និង​គ្មាន​បំរាម​កូវីដ-១៩​»។

មនុស្ស​ម្នា​រាប់​ពាន់នាក់​​ដែល​មិន​បាន​ចាប់​អារម្មណ៍​នឹង​ការ​​​លេង​សើច ក្នុង​ថ្ងៃ​ទី​១​ មេសា បាន​នាំ​គ្នា​សម្រុក​ទៅ​ឧទ្យាន​​នា​ពេល​រសៀល ហើយ​មាន​ក្រុម​យុវជន​ជា​ច្រើន​បាន​នាំ​គ្នា​ជប់លៀង​សប្បាយ​រីក​រាយ​នៅលើ​ស្មៅ ​មាន​ទាំង​ចាក់​ឧបករណ៍​បំពង​សំឡេង រាំ​លេង​ និង​ច្រៀង​យ៉ាង​សប្បាយ​រីក​រាយ។

អាជ្ញាធរ​បាន​ណែនាំ​ឲ្យ​ពួក​គេ​បែក​គ្នា ប៉ុន្តែ​ពួក​គេ​មិន​ព្រម​​។​ ​ទី​បំផុត​កម្លាំង​ប៉ូលិស​បាន​ចាប់​ផ្តើម​បង្ក្រាបដោយ​ការ​បាញ់​កាណុង​ទឹក និង​ឧស្ម័ន​ទឹក​លើ​​ហ្វូង​មនុស្ស។ តាម​វីដេអូ​បង្ហាញ​ថា បុរស​ម្នាក់​ត្រូវក្រុម​ប៉ូលិស​ជិះ​សេះ​បុក​បណ្តាល​ឲ្យ​សន្លប់​នៅ​លើ​ស្មៅ ហើយ​នៅ​អ្នក​ក្បែរ​បាន​ស្ទុះ​ទៅ​ជួយ​​ភ្លាមៗ។

អ្នក​នាំ​ពាក្យ​ស្នងការ​ប៉ូលិស​ក្រុង​ព្រុចសែល អ្នក​ស្រី Ilse Van de keere បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​បង្ក្រាប​​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា មនុស្ស​ប្រហែល​ជា​២២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន  ហើយ​​ទាំង​ប៉ូលិស និង​អ្នក​ជួប​ជុំ​​​ជា​ច្រើន​នាក់​បាន​របួស។

កាល​ពី​ខែ​មីនា អាជ្ញាធរ​បែលហ្ស៊ិក​បាន​ប្រកាស​នូវ​វិធានការ​ណ៍​រឹត​ត្បិត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​កូវីដ-១៩​លើក​ទី​៣ បន្ទាប់​ពី​រាល​ដាល​ខ្លាំង​​​តំបន់​អឺរ៉ុប។

ប្រទេស​នេះ​បាន​ដាក់​បំរាម​គោចរនៅ​ម៉ោង​១០​យប់​នៅ​តាម​ទី​កន្លែង​​ភាគ​ច្រើន និង​ហាង​​នានា​​ដូចជា​ ក្លឹប​កម្សាន្ត បារ កាហ្វេ និង​ភោជនីយដ្ឋានត្រូវ​បិទ​ទ្វារ ព្រម​ទាំង​សាលា​រៀន​ផង​ដែរ។

ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា មក ការ​ជួប​ជុំ​គ្នា​អនុញ្ញាត​មិន​លើស​ពី​​៤​នាក់​​ឡើយ​ ខណៈ​ចាប់​ពី​​៥​នាក់​ឡើង​ទៅ​ត្រូវ​បាន​ហាម​ឃាត។

អ្នក​រៀប​ចំ​ពិធី La Boum បាន​ប្រាប់​អ្នក​ដែល​បាន​ទៅ​ជួប​ជុំ​ជប់​លៀង​ថា​ ព្រឹត្តិការណ៍​នេះ​គឺ​ក្លែង​ក្លាយ​ដោយ​សារ​​ប្រកាស​លេង​នៅ​ថ្ងៃ​ទី​១ មេសា។

ប៉ុន្តែបើ​ទោះ​ជា​​បែប​នេះ​ក្តី​ ក៏​ពួក​គេ​មិន​បែក​គ្នា ហើយ​ប៉ូលិស​ក៏​បាន​បង្ខំ​ចិត្ត​បំបែក​ពួក​គេ​ប្រហែល​ជា​ម៉ោង​៥​ល្ងាច។

តាម​ការ​ផ្សាយរបស់ The Brussels Times ថា ពួក​គេបាន​រារាំង​ប៉ូលិស​ដោយ​បិទ​ផ្លូវ ចោល​សំបក​ដប និង​វត្ថុ​ផ្សេង​ៗ​ដែលបង្ខំ​ឲ្យ​ប៉ូលិស​ប្រើ​​ឡាន​កាណុកង​ទឹក​បាញ់ ឧស្ម័ន​ទឹក​ភ្នែក​ ស្បៃយ៍ និង​មាន​ដ្រូន​​​ហោះបាញ់​ពី​លើ​ដើម្បី​បំបែក។

ដើម​សប្តាហ៍​នេះ​ អភិបាល​ក្រុង​ព្រុចសែល​លោក Philippe Close បាន​ទទួច​ថា ព្រឹត្តិការណ៍​នេះ​ខុស​ច្បាប់ និង​ក្លែង​ក្លាយ ប៉ុន្តែ​បាន​ព្រមាន​ថា មនុស្ស​​ប្រហែល​ជា​ទៅ​ជួប​ជុំ​គ្នា​ច្រើន​ដោយ​មិន​ខ្វល់​អ្វី​ទាំង​អស់។

សូម​បញ្ជាក់​ថា ប្រទេស​បែលហ្ស៊ិក​មាន​អត្រា​​​ឆ្លង​កូវីដ-១៩​ប្រចាំ​​ថ្ងៃ​៤២០​នាក់ ដែល​បាន​ក្លាយ​ជា​ប្រទេស​​ធ្ងន់​ធ្ងរ​លំដាប់​លេខ​១០​​​ក្នុង​ចំណោម​ប្រទេស​​២៧​​នៅ​អឺរ៉ុប។ ប្រទេស​នេះ​មាន​ករណី​ឆ្លងសរុប​ជាង ៨៨២​ពាន់​​នាក់ និង​ស្លាប់​២៣​ពាន់​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ The Brussels Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ៤ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

ព័ត៌មានជាតិ១១ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ១៤ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

សន្តិសុខសង្គម១៤ នាទី មុន

មន្ទីរធម្មការ ចុះណែនាំ និងធ្វើកិច្ចសន្យាដល់ផ្ទះក្មេងស្រីល្បីមើលឃើញភពទាំងបី

Sokha Hotels

ព័ត៌មានពេញនិយម