ព័ត៌មានអន្ដរជាតិ
ស្លាប់ជិត ៨០០នាក់ក្នុងពេល៦សប្ដាហ៍នៅក្បែរកន្លែងចែកជំនួយតំបន់ហ្គាហ្សា
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីនចំនួន ៧៩៨នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល៦សប្តាហ៍ចុងក្រោយនេះ ខណៈដែលកំពុងព្យាយាមទទួលបានជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា។

មនុស្ស ៦១៥នាក់ បានស្លាប់នៅជិតមជ្ឈមណ្ឌលចែកចាយជំនួយ ជាកន្លែងដែលក្រុមមនុស្សច្រើនតែប្រមូលផ្តុំគ្នាដើម្បីទទួលអាហារ ឬសម្ភារៈប្រើប្រាស់ចាំបាច់។ ចំណែកឯមនុស្ស ១៨៣នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅតាមបណ្តោយផ្លូវក្បួនរថយន្តជំនួយ ជាកន្លែងសម្រាប់ការដឹកជញ្ជូនដឹកអាហារ ទឹក និងថ្នាំពេទ្យទៅកាន់តំបន់ផ្សេងៗគ្នា។
ជនរងគ្រោះជាច្រើននាក់ ត្រូវបានសម្លាប់ដោយការបាញ់កាំភ្លើង ហើយអង្គការសហប្រជាជាតិនិយាយថា មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបៀបដែលជំនួយត្រូវបានផ្តល់ និងការពារ។
ការស្លាប់ភាគច្រើន កើតឡើងនៅក្បែរទីតាំងជំនួយរបស់មូលនិធិមនុស្សធម៌ហ្គាហ្សា ឬហៅកាត់ថា GHF ដែលត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ក្រុមជំនួយនេះ ពុំមានការសហការជាមួយអង្គការសហប្រជាជាតិឡើយ ហើយប្រើប្រាស់អ្នកម៉ៅការឯកជនដើម្បីចែកចាយអាហារ និងការផ្គត់ផ្គង់។
អង្គការសហប្រជាជាតិ និយាយថា ប្រព័ន្ធរបស់ GHF គឺមិនមានសុវត្ថិភាព ហើយរបៀបដែលវាដំណើរការអាចនឹងធ្វើឲ្យជនស៊ីវិលប្រឈមនឹងហានិភ័យ។ ទោះជាយ៉ាងណាក៏ដោយ GHF បានស្តីបន្ទោសអំពើហឹង្សាថាបណ្ដាលមកពីក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយនិយាយថា ប្រព័ន្ធរបស់ខ្លួនមានប្រសិទ្ធភាពជាងអង្គការសហប្រជាជាតិ។
សហភាពអឺរ៉ុប កំពុងពិចារណាចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ៊ីស្រាអែល ចំពោះការបំពានច្បាប់អន្តរជាតិ ទាក់ទងនឹងការការពារជនស៊ីវិល។ ចំណែកឯចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើមន្ត្រីអ៊ីស្រាអែលមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងការស្លាប់ទាក់ទងនឹងការចែកជំនួយ។
បន្ថែមពីនេះ អង្គការមនុស្សធម៌ជាង ១៧០ រួមទាំង Oxfam , Amnesty International , និង Save the Children កំពុងអំពាវនាវឲ្យបិទ GHF និងឲ្យការផ្តល់ជំនួយដែលដឹកនាំដោយអង្គការសហប្រជាជាតិដំណើរការឡើងវិញ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


