ព័ត៌មានអន្ដរជាតិ
ក្របួចជាប់បុរសអាមេរិកម្នាក់ ត្រៀមរត់ពន្ធហេរ៉ូអ៊ីនជិត៧គីឡូក្រាម ចេញពីទឹកដីថៃ
បុរសជនជាតិអាមេរិកអាយុ ៦០ ឆ្នាំម្នាក់ ត្រូវប៉ូលិសថៃចាប់ខ្លួននៅអាកាសយានដ្ឋានភូកេត កាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីរកឃើញ គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ៦,៦ គីឡូក្រាមនៅក្នុងវ៉ាលីរបស់ជនសង្ស័យ ខណៈដែលគាត់រៀបចំឡើងយន្តហោះទៅប្រទេសបារាំងវិញ។

យោងតាមសម្ដីរបស់ប៉ូលិសទេសចរណ៍ភូកេត មានអ្នកផ្តល់ព័ត៌មានមួយរូបបានប្រាប់អ្នកស៊ើបអង្កេតកាលពីថ្ងៃចន្ទថា បុរសជនជាតិអាមេរិកម្នាក់បានប៉ុនប៉ងរត់ពន្ធគ្រឿងញៀនចេញពីប្រទេសថៃ។ កាលពីថ្ងៃពុធ ក្រុមអ្នកស៊ើបអង្កេតបានរកឃើញជនសង្ស័យ ហើយតាមទៅដល់ព្រលានយន្តហោះភូកេតភ្លាមៗ។ ក្រោយស្កេនតាមកាំរស្មីអ៊ិចនៃវ៉ាលីរបស់គាត់ បានបង្ហាញពីវត្ថុគួរឲ្យសង្ស័យ នៅពេលដែលបុរសនោះកំពុងពិនិត្យជើងហោះហើររបស់គាត់ត្រៀមចាកចេញទៅវិញ។
ភ្លាមៗ ប៉ូលិសបានរកឃើញថ្នាំញៀន១០ប្រអប់ ដែលតាមពិតមានកញ្ចប់ថ្នាំហេរ៉ូអ៊ីនទម្ងន់សរុប៦,៦គីឡូក្រាមបន្ថែមផ្សេងទៀត។ ពេលនោះ ជនសង្ស័យឈ្មោះ Tyler Luong បានសារភាពប្រាប់ប៉ូលិសថា មិត្តភ័ក្តិជនជាតិបារាំងម្នាក់បានសុំឲ្យគាត់យកវ៉ាលីទៅប្រទេសបារាំង។ គាត់គ្រោងនឹងហោះហើរទៅកាន់គោលដៅតាមរយៈទីក្រុងដូហា និងទីក្រុងប្រ៊ុចសែលតែប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្ដី ប៉ូលិសថៃមិនជឿសម្ដីរបស់ជនសង្ស័យឡើយ ហើយបានក្របួចជាប់បុរសជនជាតិអាមេរិកនោះយកទៅឃុំ ដើម្បីរង់ចាំការសួរចម្លើយបន្តតាមនិនិវិធីច្បាប់បន្ថែមទៀត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អស្ថិរភាពនយោបាយថៃ នាំឲ្យតារាជួរមុខ និងបុគ្គលិកប៉ុស្តិ៍ទូរទស្សន៍ បាត់បង់ការងារជាច្រើន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


