ព័ត៌មានអន្ដរជាតិ
ការវាយប្រហារចម្ងាយមធ្យមរបស់អ៊ុយក្រែន ធ្វើឲ្យប៉ះពាល់សមត្ថភាពប្រយុទ្ធរបស់រុស្ស៊ី
ចាប់តាំងពីការវាយប្រហារដោយដ្រូនដុតរោងចក្រចម្រាញ់ប្រេងរហូតដល់ការវាយលុកដីគោក ទីក្រុងមូស្គូកំពុងចួបបញ្ហាលើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ដោយសារកងកម្លាំងយោធាអ៊ុយក្រែនកំពុងកើនឡើង និងការវាយប្រហារដោយដ្រូនចម្ងាយមធ្យម។
យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដោយកំណត់គោលដៅដែនអាកាសនិងភស្តុភាររបស់រុស្ស៊ីរាប់សិបគីឡូម៉ែត្រពីក្រោយខ្សែប្រយុទ្ធជួរមុខ អ៊ុយក្រែនកំពុងរំខានដល់ការឈានទៅមុខក្នុងសមរភូមិរបស់រុស្ស៊ី និងបើកផ្លូវសម្រាប់ការវាយប្រហារចម្ងាយឆ្ងាយលើកន្លែងផលិតប្រេងនិងយោធារបស់រុស្ស៊ី។ នេះបើយោងតាមមេបញ្ជាការអ៊ុយក្រែនពីរនាក់ អ្នកឯកទេសដ្រូនពីរនាក់ និងអ្នកវិភាគយោធាបីរូប។

មន្ត្រីអ៊ុយក្រែន បាននិយាយថា ធនធានកាន់តែច្រើនត្រូវបានចាក់ចូលទៅក្នុងការវាយប្រហារកម្រិតមធ្យមក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាធម្មតាមានចម្ងាយចន្លោះពី ៣០គីឡូម៉ែត្រ ទៅ ១៨០គីឡូម៉ែត្រនៅពីក្រោយជួរមុខ។
ប្រភពព័ត៌មានឱ្យដឹងទៀតថា ការអនុវត្តនេះ អនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហាររ៉ាដារុស្ស៊ី ដែនអាកាសរយៈចម្ងាយខ្លី មធ្យម ហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង ភស្តុភារ និងយានយន្តយោធាធំៗជម្រៅប្រតិបត្តិការ។
លោក Robert Brovdi មេបញ្ជាការកងកម្លាំងប្រព័ន្ធដ្រូនអ៊ុយក្រែននិយាយថា៖ « ដ្រូនវាយប្រហារចម្ងាយឆ្ងាយបច្ចុប្បន្ន អាចរអិលឆ្លងកាត់ការការពារបានកាន់តែងាយស្រួល ដើម្បីវាយប្រហាររោងចក្រប្រេងរបស់រុស្ស៊ីនៅឆ្ងាយពីខ្សែជួរមុខ»។
លោក Brovdi ប្រាប់ភ្នាក់ងារសារព័ត៌មានរ៉យទ័រជាសំឡេងមួយសំដៅលើការវាយប្រហាររហូតដល់ ២ ០០០គីឡូម៉ែត្រថា៖ « តួនាទីនៃការវាយប្រហារកម្រិតមធ្យមបច្ចុប្បន្ន គឺជាការសម្រេចចិត្ត»។
អ្នកវិភាគការពារជាតិថា ការវាយប្រហារបែបនេះតែមួយមុខមិនអាចផ្លាស់ប្តូរទិសដៅប្រឆាំងនឹងរុស្ស៊ីបានទេ ប៉ុន្តែពួកគេកំពុងប៉ះពាល់យ៉ាងខ្លាំង ហើយឥទ្ធិពលនៃសង្គ្រាមអាចនឹងផ្លាស់ប្តូរ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


