២៤ម៉ោងចុងក្រោយ ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដជាង ១,២០០នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

២៤ម៉ោងចុងក្រោយ ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដជាង ១,២០០នាក់

បានផុស

នៅ

ក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីលបានកត់ត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ១,២៤០នាក់ទៀត និងមានអ្នកឆ្លងថ្មីចំនួន៣១,៣៥៩ករណី។ តួលេខនេះបានធ្វើឲ្យអ្នកស្លាប់សរុបរបស់ប្រទេសនេះកើនដល់ ៣៣១,៤៣៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
This image has an empty alt attribute; its file name is c1_3910383.jpg

ប្រទេសប្រេស៊ីល ដែលបានចុះបញ្ជីការឆ្លងសរុបចំនួន១២,៩៨៤,៩៥៦ករណី បច្ចុប្បន្នគឺជាកន្លែងផ្ទុះការឆ្លងជំងឺកូវីដ-១៩ធំបំផុត ពោលគឺមានការរីករាលដាលខ្លាំងបំផុតលំដាប់ទី២លើពិភពលោក ទាំងការស្លាប់និងករណីឆ្លង បន្ទាប់ពីសហរដ្ឋអាមេរិក។

Sao Paulo ដែលជារដ្ឋមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសនេះ ក៏ទទួលរងការវាយប្រហារធ្ងន់ធ្ងរបំផុតផងដែរ ពោលគឺមានចំនួន២,៥២៧,៤០០ករណីឆ្លង និងមានអ្នកស្លាប់៧៧,០២០នាក់។ បន្ទាប់មកគឺទីក្រុង Rio de Janeiro ដែលមាន ៦៥៨,៤៤០ករណីឆ្លង និងមានអ្នកស្លាប់ចំនួន៣៧,៦៨៧នាក់។

Brazil reports new daily record for Covid-19 deaths as country's cases  exceed 145,000

ប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះ កំពុងជួបប្រទះរលកថ្មីនៃការឆ្លង ចាប់តាំងពីខែមករាមក ដែលបានបំផ្លាញប្រព័ន្ធសុខាភិបាលរបស់រដ្ឋជាច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

គិតត្រឹមថ្ងៃសៅរ៍ ប្រទេសប្រេស៊ីលបានចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនចំនួន ២៤.៥លាននាក់។ ក្នុងចំណោមពួកគេ មានមនុស្ស១៩.១៨លាននាក់ បានទទួលដូសដំបូងហើយ ៥.៣២លាននាក់បានទទួលដូសទាំងពីរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ ប្រេស៊ីល បង្ខំចិត្តជីកផ្នូរយកឆ្អឹងខ្មោចចំនួន១,០០០ចេញ ដើម្បីទុកកន្លែងដាក់អ្នកស្លាប់ដោយសារកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ២ នាទី មុន

៣​ខែ​ឆ្នាំនេះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុចំណេញ​ជាង​ ៩​លាន​ដុល្លារ ​កើនឡើង​ ៩៧​ភាគរយ

ព័ត៌មានជាតិ៨ នាទី មុន

កញ្ញា មាន​ ពេជ្រវីតា​​​​ បានចេញ​ពី​ពន្ធនាគារ​ជាស្ថាពរ​ហើយ

ព័ត៌មានជាតិ២៩ នាទី មុន

ក្រុមហ៊ុន​ឯកជន​២​ក្រុម​ ប្រគល់​ស្បៀងអាហារ​ជាច្រើន​មុខ ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​​ជូន​ប្រជាពលរដ្ឋ រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​កូ​វីដ​-១៩

ព័ត៌មានជាតិ៣៧ នាទី មុន

៣​ខែ​ឆ្នាំនេះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ទទួល​បាន​ប្រាក់ចំណេញ​ជាង​៩​លាន​ដុល្លារ ​កើនឡើង​៩៧​ភាគរយ

ព័ត៌មានខ្លីៗ៤៧ នាទី មុន

ឧកញ៉ា ហេង សៀ ដាក់ពាក្យ​សុំ​ពន្យារ​ពេល​ចូល​ឆ្លើយ​ដោយសារ​មុខរបួស​ធ្ងន់ធ្ងរ​ពេក

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services