ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនប្រកាសកាន់ទុក្ខបន្ទាប់ពីវាយប្រហារដ៏សាហាវរបស់រុស្ស៊ីសម្លាប់មនុស្ស ៣១នាក់
ទីក្រុង Kyiv បានប្រារព្ធពិធីកាន់ទុក្ខមួយថ្ងៃកាលពីថ្ងៃសុក្រ បន្ទាប់ពីការវាយប្រហារដ៏សាហាវដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី សម្លាប់មនុស្ស ៣១ នាក់ក្នុងនោះមានកុមារ ៥ នាក់ និងរបួសជាង ១៥០នាក់ ដោយជនរងគ្រោះក្មេងជាងគេមានអាយុត្រឹមតែ ២ ឆ្នាំ ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP។

ការវាយប្រហារនេះបានបំផ្លាញផ្នែកនៃអគារ៩ជាន់ និងបានបំផ្លាញសំណង់ជាង១០០ផ្សេងទៀត រួមទាំងសាលារៀន និងមន្ទីរពេទ្យ។ វាជាការវាយប្រហារដ៏សាហាវបំផុតលើរដ្ឋធានីអ៊ុយក្រែនចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤។ ប្រធានាធិបតី អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលែនស្គី បានថ្កោលទោសការវាយប្រហារនេះ ហើយបានជំរុញឱ្យមានការដាក់ទណ្ឌកម្មអន្តរជាតិកាន់តែខ្លាំងប្រឆាំងនឹងរុស្ស៊ី ដោយគូសបញ្ជាក់ពីកាន់ប្រើអាវុធកាន់តែលើសលុបរបស់រុស្ស៊ីមកលើអ៊ុយក្រែនក្នុងរយៈពេលមួយខែចុងក្រោយនេះ ។
ទោះបីជាមានការអំពាវនាវពីមេដឹកនាំពិភពលោក រួមទាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឲ្យបញ្ចប់សង្គ្រាមក៏ដោយ ក៏រុស្ស៊ីនៅតែបន្តការវាយលុករបស់ខ្លួន។ ថ្មីៗនេះ លោក ត្រាំ បានកំណត់ថ្ងៃផុតកំណត់នៅថ្ងៃទី ០៨ ខែសីហា សម្រាប់ប្រទេសរុស្ស៊ី ដើម្បីបញ្ឈប់អរិភាព ប៉ុន្តែមេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន បានទាមទារម្តងទៀតនូវបទឈប់បាញ់លើលក្ខខណ្ឌរបស់ទីក្រុងម៉ូស្គូ និងបង្ហាញពីការផលិតមីស៊ីលលឿនជាងសំឡេងថ្មីរបស់ថែមទៀត៕




អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


