ព័ត៌មានអន្ដរជាតិ
ថៃ ប្រាប់ថា គ្រោងអញ្ជើញអង្គការអន្តរជាតិ ឲ្យមកពិនិត្យមើលការថែទាំរបស់ខ្លួន ចំពោះទាហានកម្ពុជា
ក្រោយពេលអន្តរជាតិកំពុងតាមដាននិងផ្តោតការយកចិត្តទុកដាក់ខ្លាំងលើប្រទេសថៃ ពេលនេះអ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvaree បានប្រកាសនៅសៅរ៍ទី២ខែសីហាឆ្នាំ២០២៥ថា កងទ័ពគ្រោងអញ្ជើញអង្គការអន្តរជាតិដូចជា UNHCR និង ICRC ឲ្យចូលពិនិត្យមើលការថែទាំទាហានកម្ពុជាដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសថៃ។

តាមការបញ្ជាក់ពីភាគីថៃ ទង្វើនេះគឺមានគោលបំណងដើម្បីអនុលោមតាមនីតិវិធីនៃអនុសញ្ញាទីក្រុងហ្សឺណែវទាំងស្រុង បន្ទាប់ពីថៃ ប្រគល់ទាហានពីររូបត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី ១ ខែសីហា។
តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា, គិតត្រឹមម៉ោង១១ថ្ងៃទី២ខែសីហា ទាហានកម្ពុជាចំនួន១៨រូបទៀត គឺមិនទាន់ត្រូវបានដោះលែងមកវិញនៅឡើយទេ ហើយកម្ពុជា នៅតែបន្តអំពាវនាវឲ្យថៃប្រគល់អ្នកទាំងនោះ ត្រឡប់មកវិញឲ្យបានឆាប់បំផុត។

លោកស្រីលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តការចរចាយ៉ាងសស្រាក់សស្រាំ ដើម្បីជំរុញឲ្យភាគីថៃ ប្រគល់មកវិញឲ្យបានឆាប់រហ័សជាមួយនឹងសុវត្ថិភាពរបស់ពួកគាត់ ស្របតាមគោលការណ៍ច្បាប់មនុស្សធម៌អន្តរជាតិ។
ទន្ទឹមនេះ កម្ពុជា ក៏ស្នើទៅប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ក្នុងការជួយអន្តរាគមន៍ទៅកាន់ភាគីថៃឲ្យឆាប់ដោះលែងនិងបញ្ជូនមកឲ្យកម្ពុជាវិញនូវកងកម្លាំងរបស់កម្ពុជាទាំង១៨នាក់នេះផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ម៉ាឡេស៊ី ប្រកាសចូលរួមកិច្ចប្រជុំ GBC រវាងកម្ពុជានិងថៃ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


