Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី ប្រកាសចូលរួមកិច្ចប្រជុំ GBC រវាងកម្ពុជានិងថៃ

បានផុស

នៅ

កងទ័ពម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួននឹងចូលរួមកិច្ចប្រជុំ GBC រវាងកម្ពុជានិងថៃ ក្នុងនាមជាអ្នកសម្របសម្រួល ខណៈជំនួបនេះនឹងរៀបចំឡើងក្នុងទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៤ដល់៧ខែសីហាឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍នោះមានខ្លឹមសារថា៖ «កិច្ចប្រជុំ GBC ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ក្នុងគោលបំណងដោះស្រាយវិវាទព្រំដែនរវាងប្រទេសទាំងពីរ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់ដែ​លសម្របសម្រួលដោយម៉ាឡេស៊ីកាលពីថ្ងៃទី ២៨ ខែកក្កដា។ ប្រទេសម៉ាឡេស៊ី គឺជាទីតាំងអព្យា​ក្រឹតដែលត្រូវបានជ្រើសរើសដោយការព្រមព្រៀងគ្នារវាងកម្ពុជានិងថៃ សម្រាប់កិច្ចប្រជុំ GBC លើកនេះ»។

សូមជម្រាបថា ដំបូងឡើយប្រទេសកម្ពុជាទេ ដែលត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ប៉ុន្តែដោយសារថៃស្នើសុំ ជំនួបនេះក៏ត្រូវប្តូរទៅធ្វើនៅប្រទេសម៉ាឡេស៊ីវិញ។

ក្រោយមកថៃនៅតែបន្តឡាំប៉ា ដោយមិនព្រមឲ្យមានការចូលរួមពីសំណាក់ប្រទេសក្រៅនៅក្នុងកិច្ចប្រជុំនេះឡើយ ពោលគឺថៃចង់ចរចាទ្វេភាគី។

យ៉ាងណា នៅថ្ងៃសៅរ៍នេះ ទើបថៃយល់ព្រមតាមសំណើរបស់កម្ពុជាដែលស្នើឲ្យមានអ្នកសង្កេតការណ៍ចូលរួមពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កម្ពុជាព្រមតាមសំណើថៃប្រជុំ GBC នៅម៉ាឡេស៊ី តែកម្ពុជាស្នើឱ្យប្រធានអាស៊ាន អាមេរិក ចិន ជាអ្នកសង្កេតការណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម