ព័ត៌មានអន្ដរជាតិ
ពូទីន ប្រាប់ថាអាចចរចាទល់មុខគ្នាជាមួយ ហ្សេលេនស្គី តែមានលក្ខខណ្ឌមួយចំនួន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា លោកបើកចំហរក្នុងការជួបពិភាក្សាទល់មុខគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប៉ុន្តែលុះត្រាតែលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញជាមុនសិន។

លោក ពូទីន បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលកិច្ចប្រជុំបិទទ្វារជាមួយមន្ត្រីជាន់ខ្ពស់កាលពីថ្ងៃចន្ទទី៤ខែសីហា ដោយនិយាយថា ការចរចាដោយផ្ទាល់អាចប្រព្រឹត្តទៅបាន បើទីក្រុងកៀវទទួលស្គាល់ការគ្រប់គ្រងដែនដីបច្ចុប្បន្នរបស់រុស្ស៊ី និងបោះបង់ចោលមហិច្ឆតាចូលអង្គការណាតូ។
អ្នកនាំពាក្យវិមានក្រឹមឡាំងបានដកស្រង់សម្ដីលោក ពូទីន ថា៖ «គ្មានការជំទាស់នឹងកិច្ចប្រជុំនោះទេ។ ប៉ុន្តែវាត្រូវតែផ្អែកលើការពិត មិនមែនការបំភាន់ឡើយ»។
វិមានក្រឹមឡាំងទទូចថា កិច្ចសន្ទនាណាមួយត្រូវតែយកទៅពិចារណានូវអ្វីដែលខ្លួនហៅថា«ភាពជាក់ស្តែងនៃទឹកដីថ្មី» ដែលសំដៅទៅលើតំបន់ដែលរុស្ស៊ីកាត់ពីអ៊ុយក្រែនចូលជាឧបសម្ព័ន្ធ។
កន្លងមក មន្ត្រីអ៊ុយក្រែន បានច្រានចោលម្តងហើយម្តងទៀតនូវកិច្ចចរចាដែលនឹងពាក់ព័ន្ធនឹងការកាត់ទឹកដីណាមួយឲ្យរុស្ស៊ី ដោយប្រធានាធិបតី ហ្សេលេនស្គី បានអះអាងថា ការដកខ្លួនទាំងស្រុងរបស់រុស្ស៊ី ទើបជាលក្ខខណ្ឌចាំបាច់សម្រាប់ការចរចា។
បច្ចុប្បន្ន មិនទាន់មានការឆ្លើយតបភ្លាមៗពីទីក្រុងកៀវ ចំពោះការលើកឡើងចុងក្រោយរបស់លោក ពូទីន ទេ។
ការកត់សម្គាល់របស់លោក ពូទីន ធ្វើឡើងចំពេលដែលភាពតានតឹងកើនឡើង និងជិតដល់ថ្ងៃកំណត់នៅថ្ងៃទី៨ខែសីហា ដែលជាឱសានវាទរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ទីក្រុងមូស្គូ ដើម្បីយល់ព្រមលើបទឈប់បាញ់ ឬប្រឈមមុខនឹងទណ្ឌកម្មប្រេងដ៏ធ្ងន់ធ្ងរបន្ថែមទៀត៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


