ព័ត៌មានអន្ដរជាតិ
មេដឹកនាំពិភពលោកកំពូលៗ៤រូប អាចនឹងចូលរួមកិច្ចប្រជុំអាស៊ាន នៅ ម៉ាឡេស៊ី
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim និយាយថា មេដឹកនាំពិភពលោកធំៗចំនួន៤រូប អាចនឹងចូលរួមក្នុងកិច្ចប្រជុំអាស៊ានលើកទី៤៧ នៅប្រទេសម៉ាឡេស៊ី នាខែវិច្ឆិកាឆ្នាំ២០២៥ខាងមុខនេះ ក្នុងនោះមានដូចជាប្រធានាធិបតីអាមេរិក Donald Trump, ប្រធានាធិបតីចិន Xi Jinping, ប្រធានាធីបតីប្រេស៊ីល Luiz Inácio Lula da Silva និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa។

តាមការចុះផ្សាយរបស់ Bernama, លោកលើកឡើងបែបនេះក្នុងសុន្ទរកថាទិវាអាស៊ានលើកទី៥៨ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃសុក្រទី៨ខែសីហាឆ្នាំ២០២៥ ក្នុងទីក្រុង Cyberjaya ប្រទេសម៉ាឡេស៊ី។
លោក Anwar អះអាងថា លោក Lula និង Ramaphosa សុទ្ធតែបញ្ជាក់ពីការចូលរួមរួចហើយ ចំណែកឯលោក Trump និងលោក Xi ក៏បង្ហាញសញ្ញាវិជ្ជមានផងដែរ។
ក្នុងអំឡុងពិធីនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏សាទរចំពោះបទឈប់បាញ់កម្ពុជា-ថៃដែរ ហើយប្រកាសថា បទឈប់បាញ់យ៉ាងរហ័សនិងមានប្រសិទ្ធភាពនេះគឺជាសមិទ្ធផលដ៏ធំមិនធ្លាប់មានពីមុនមកសម្រាប់អាស៊ាន។

តាមសម្តីលោក អាន់វ៉ា, បទឈប់បាញ់នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំពីសំណាក់មេដឹកនាំរបស់អាស៊ាន ក្នុងការដោះស្រាយជម្លោះ។
សូមជម្រាបថា ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៅទីក្រុងគូឡាឡាំពួ ក្រោមប្រធានបទ «បរិយាបន្ននិងនិរន្តរភាព» ចាប់ពីថ្ងៃទី៣-៥ខែវិច្ឆិកា។
កិច្ចប្រជុំនេះនឹងប្រមូលផ្តុំមេដឹកនាំមកពីប្លុកសមាជិកទាំង១០និងដៃគូសន្ទនា ដើម្បីពិភាក្សាអំពីសន្តិសុខក្នុងតំបន់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបញ្ហាសកលសំខាន់ៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ម៉ាឡេស៊ី ថា បទឈប់បាញ់កម្ពុជា-ថៃ ជាសមិទ្ធផលដ៏ធំមិនធ្លាប់មាន សម្រាប់អាស៊ាន
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


