Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា ​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ដំណាក់​កាល​ទី​មួយ​នៅ​ថ្ងៃ​ទី ២៨ ខែ​ធ្នូ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាបានប្រកាសនៅថ្ងៃទី១៨ខែសីហា នេះថា ប្រទេសមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតសកលដំណាក់កាលដំបូងរបស់ខ្លួននៅថ្ងៃទី ២៨ ខែធ្នូក្នុងឆ្នាំ២០២៥ ខាងមុខ ដែលការបោះឆ្នោតនេះនឹងមានច្រើនដំណាក់កាលអាស្រ័យលើសន្តិសុខក្នុងតំបន់នីមួយៗ។

ឧត្តមសេនីយឯក មីន អ៊ុងឡាំង មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោះឆ្នោតនេះគឺជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ នឹងត្រូវធ្វើឡើងនៅក្នុងខែធ្នូ និងខែមករា ក្នុងដំណាក់កាលជាច្រើន ដោយផ្អែកលើបញ្ហាសន្តិសុខរបស់តំបន់នីមួយៗនៅក្នុងប្រទេស។ មុនប្រកាសថ្ងៃរៀបចំការបោះឆ្នោតនេះរបបសឹកមីយ៉ាន់ម៉ាបានបញ្ចប់ជាផ្លូវការនូវការដាក់ប្រទេសក្នុងគ្រាអាសន្នដែលបានដាក់ជាលើកដំបូងតាំងពីរដ្ឋប្រហារ និងបានប្រកាសពីការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលឡើងវិញដើម្បីរៀបចំសម្រាប់ការបោះឆ្នោតខាងមុខ។

ឧត្តមសេនីយឯក មីន អ៊ុងឡាំង(Min Aung Hlaing) ដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ ២០២១ បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ប៉ុន្តែនៅតែកាន់អំណាចជាប្រធានាធិបតីស្តីទី។ ឥឡូវនេះលោកក៏ដឹកនាំក្រុមថ្មីមួយដែលមានឈ្មោះថា គណៈកម្មការសន្តិសុខ និងសន្តិភាពរដ្ឋ ដែលនឹងត្រួតពិនិត្យការបោះឆ្នោតនាពេលខាងមុខ។ ស្ថាប័នគ្រប់គ្រងចាស់របស់យោធា គឺក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ត្រូវបានរំលាយ ហើយអំណាចរបស់វាត្រូវបានប្រគល់ឱ្យក្រុមដែលគ្រប់គ្រងដោយយោធាមួយទៀត គឺក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ។

ទោះបីជាយ៉ាងណាក៏ដោយ ការបោះឆ្នោតនឹងប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរ រួមទាំងសង្រ្គាមស៊ីវិលទូទាំងប្រទេស និងការបដិសេធយ៉ាងទូលំទូលាយពីកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ( ប្រឆាំងយោធា) ដែលចាត់ទុកថាដំណើរការបោះឆ្នោតនេះមិនស្របច្បាប់ និងថាវាជាល្បិចរបស់របបសឹកមីយ៉ាន់ម៉ាដើម្បីទទួលបានអំណាចស្របច្បាប់ប៉ូណ្ណោះ៕

ការបោះឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ២០២០។

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម