ព័ត៌មានអន្ដរជាតិ
ថៃ ក្រពុលមុខខ្លាំងនិងកំពុងឆ្លេឆ្លា ក្រោយមីយ៉ាន់ម៉ា បិទព្រំដែនជាឯកតោភាគី
ថៃកំពុងក្រពុលមុខខ្លាំងនិងឆ្លេឆ្លារិះរកវិធីដើម្បីដោះស្រាយ ក្រោយពេលមីយ៉ាន់ម៉ា សម្រេចបិទព្រំដែនMae Sot-Myawaddy 2 ជាឯកតោភាគី ធ្វើឲ្យរថយន្តដឹកជំនិញរាប់រយគ្រឿងត្រូវជាប់គាំងនៅព្រំដែន ខាតបង់ប្រាក់រាប់ពាន់លានបាត។

តាមការចុះផ្សាយរបស់ The Nation កាលពីថ្ងៃចន្ទទី១៩ខែសីហាឆ្នាំ២០២៥, មីយ៉ាន់ម៉ា បានសម្រេចចិត្តបិទស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី២ ភ្លាមៗដោយមិនជូនដំណឹងដល់ភាគីថៃជាមុនឡើយ ដែលកត្តានេះបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុននាំចេញ អ្នកដឹកជញ្ជូន និងឈ្មួញក្នុងស្រុក ខណៈទំនិញខ្លះក្នុងរថយន្តដែលជាប់គាំង ក៏រៀបនឹងស្អុយរលួយដែរ បើគ្មានវិធានការឆាប់ៗនេះទេនោះ។
ឆ្លើយតបទៅនឹងវិបត្តិនេះ សភាពាណិជ្ជកម្មខេត្ត Tak នៃប្រទេសថៃ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃការបិទព្រំដែន។ កិច្ចប្រជុំ ស្នើឲ្យក្រសួងពាណិជ្ជកម្មថៃចរចាជាបន្ទាន់ជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីរកដំណោះស្រាយ។

សូមជម្រាបថា ការបិទព្រំដែននេះគឺជាបញ្ជាពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងគោលបំណងផ្លាស់ប្ដូរលំហូរប្រាក់ចំណូលពាណិជ្ជកម្មតាមព្រំដែនទៅកាន់រដ្ឋ ជាជាងក្រុមប្រដាប់អាវុធក្នុងតំបន់។
ទោះបីជាយ៉ាងណាក៏ដោយ ស្ពានព្រំដែនមិត្តភាពមីយ៉ាន់ម៉ា-ថៃ Mae Sot–Myawaddy 2 នៅតែបន្តបើក សម្រាប់ការធ្វើដំណើររបស់ប្រជាជននិងការដឹកជញ្ជូនទំនិញខ្នាតតូច។

ច្រកព្រំដែន Mae Sot-Myawaddy 2 ស្ថិតនៅក្នុងក្រុង Mae Sot នៃខេត្ត Tak ប្រទេសថៃ និងក្រុង Myawaddy នៃរដ្ឋ Kayin របស់មីយ៉ាន់ម៉ា ដែលជាចំណុចព្រំដែនរសើបនាពេលកន្លងមក ពាក់ព័ន្ធការជួញដូរមនុស្សពីថៃទៅមីយ៉ាន់ម៉ា ដើម្បីធ្វើការក្នុងមជ្ឈមណ្ឌលបោកប្រាស់អនឡាញ។
មិនត្រឹមប៉ុណ្ណឹង ច្រកនេះដែរ គឺជាច្រកដឹកជញ្ជូនដ៏សំខាន់បំផុតមួយរវាងប្រទេសទាំង២៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មីយ៉ាន់ម៉ាបិទច្រកព្រំដែនដឹកជញ្ជូនទំនិញសំខាន់ពីប្រទេសថៃ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


