ព័ត៌មានអន្ដរជាតិ
យោធាអ៊ីស្រាអែល ប្រាប់ពីមូលហេតុដែលផ្លោងគ្រាប់ស្ទួនគ្នាដាក់មន្ទីរពេទ្យនៅហ្គាហ្សា ស្លាប់មនុស្ស២០នាក់
យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារស្ទួនគ្នារបស់ខ្លួនទៅលើមន្ទីរពេទ្យ Nasser នៃតំបន់ហ្គាហ្សាដែលសម្លាប់មនុស្ស២០នាក់ក្នុងនោះមានទាំងអ្នកកាសែត៥នាក់ គឺសំដៅទៅលើកាមេរ៉ាឃ្លាំមើល និងគ្នីគ្នាក្រុមសកម្មប្រយុទ្ធជាច្រើននាក់របស់ក្រុមហាម៉ាសដែលខ្លួនបានកំណត់អត្តសញ្ញាណនៅកន្លែងនោះ។

យោងតាមការចុះផ្សាយរបស់ Sky News កាលពីថ្ងៃទី២៦ខែសីហាឆ្នាំ២០២៥ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងថា ទាហានបានបញ្ជាឲ្យធ្វើការវាយប្រហារ បន្ទាប់ពីបានកំណត់ថា កាមេរ៉ានៅលើមូលដ្ឋានមន្ទីរពេទ្យត្រូវបានប្រើប្រាស់ដោយពួកសកម្មប្រយុទ្ធដើម្បីសង្កេតមើលកងកម្លាំងអ៊ីស្រាអែល។ យោធាបានអះអាងបន្ថែមថា ៦នាក់ក្នុងចំណោមអ្នកស្លាប់នៅក្នុងការវាយប្រហារគឺជា «ភេរវករ» ដែលជាផ្នែកមួយនៃការអះអាងដ៏យូររបស់ខ្លួនដែលថា ប្រតិបត្តិករហាម៉ាសប្រើប្រាស់ទីតាំងវេជ្ជសាស្រ្តសម្រាប់បិទបាំង។
រដ្ឋបាលមន្ទីរពេទ្យ Nasser បានច្រានចោលការអះអាងទាំងនេះយ៉ាងដាច់អហង្ការ ដោយចាត់ទុកថា ការលើកឡើងបែបនេះគ្រាន់តែជាលេសសម្រាប់អ៊ីស្រាអែលវាយប្រហារលើទីតាំងវេជ្ជសាស្ត្រតែប៉ុណ្ណោះ។ ការវាយប្រហាររបស់អ៊ីស្រាអែលដែលត្រូវបានថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិ បានសម្លាប់អ្នកកាសែតមកពីទីភ្នាក់ងារព័ត៌មាន Reuters, Associated Press, Al Jazeera និង Middle East Eye។ យ៉ាងណាមិញ IDF បាននិយាយថា អ្នកកាសែតមិនមែនជាគោលដៅនៃការធ្វើវាយប្រហារនោះទេ។
អង្គការសុខភាពពិភពលោក (WHO) ក៏បានរាយការណ៍ផងដែរថា បុគ្គលិកសុខាភិបាល ៤នាក់ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ផងដែរ។ ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា ការសម្លាប់នេះ «គូសបញ្ជាក់ពីហានិភ័យខ្លាំង ដែលបុគ្គលិកពេទ្យ និងអ្នកកាសែតប្រឈមមុខ» ហើយបានរំលឹកឡើងវិញនូវការអំពាវនាវឲ្យមានបទឈប់បាញ់។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស David Lammy និងប្រធានាធិបតីបារាំង Emmanuel Macron ក៏បានសម្តែងការភ័យរន្ធត់ និងខឹងសម្បារផងដែរ៕



ដោយ៖ ឈាង
ចុចអាន៖ អ៊ីស្រាអែលផ្លោងគ្រាប់ចំមន្ទីរពេទ្យនៅហ្គាហ្សា ស្លាប់មនុស្ស២០នាក់ក្នុងនោះមានអ្នកកាសែត៥នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


