ព័ត៌មានអន្ដរជាតិ
អ្នកដំណើរភ័យបុកពោះ ក្រោយផ្ទុះឆេះ Power bank លើយន្តហោះក្រុមហ៊ុន Xiamen Airlines
យោងតាមការចេញផ្សាយរបស់ Shanghai Daily មាន Power bank មួយបានផ្ទុះឆេះលើយន្តហោះរបស់ក្រុមហ៊ុន អាកាសចរណ៍ Xiamen Airlines ក្នុងប្រទេសចិនបង្កជាចលាចល ខណៈយន្តហោះរៀបនឹងចេញដំណើរទៅហើយ។

បើតាមអ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបង្ហោះវីដេអូដែលអះអាងថាកាលពីថ្ងៃទី ២៨ ខែសីហា មានPower bank មួយបានផ្ទុះឆេះនៅក្នុងកាប៊ីនយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Xiamen Airlines មុនពេលហោះឡើងបញ្ចេញផ្សែងពេញយន្តហោះជំរុញឱ្យមានការជម្លៀសអ្នកដំណើរ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅលើជើងហោះហើរលេខMF 8086 ជាយន្តហោះ Boeing 737 ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។
នៅរសៀលដដែលនោះ បុគ្គលិកក្រុមហ៊ុន Xiamen Airlines បានបញ្ជាក់ថា ឧប្បត្តិហេតុពិតជាបានកើតឡើងមែន តែយ៉ាងណាត្រូវបានដោះស្រាយបានភ្លាមៗ ទប់ស្កាត់ហានិភ័យទាន់ពេល ហើយទីបំផុតជើងហោះហើរបានចាកចេញដោយសុត្ថិភាព ទោះបីមានការពន្យារពេលក៏ដោយ។

ហេតុការណ៍នេះបានកើតឡើងតែប៉ុន្មានសប្ដាហ៍ បន្ទាប់ពីជើងហោះហើរ KLMរបស់ប្រទេសហូឡង់ថ្មីៗនេះកាលពីថ្ងៃទី៦ ខែសីហា មាន Power bank ចេញផ្សែងលើយន្តហោះ តែត្រូវបានពន្លត់ភ្លាមៗ និងអនុញ្ញាតឱ្យយន្តហោះចុះចតដោយសុវត្ថិភាពនៅទីក្រុង Amsterdam ។
គួរបញ្ជាក់ថាឧប្បត្តិហេតុទាំងនេះបង្ហាញពីគ្រោះថ្នាក់នៃដុំសាកថ្មទូរសព្ទដែលងាយនឹងឡើងកំដៅ និងផ្ទុះឆេះ ហើយជាមូលហេតុដែលក្រុមហ៊ុនអាកាសចរណ៍មានការដាក់កម្រិតលើយក Power bank តាមខ្លួនពេលជិះយន្តហោះ ដោយសារព្រួយបារម្ភអំពីសុវត្ថិភាពដែលកើតមានហេតុការណ៍ស្រដៀងគ្នាបន្ថែមទៀត៕
អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


