Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ត្រៀមខ្លួនទទួលព្យុះ ៣ទៀតក្នុងខែនេះ ខណៈថៃ ក៏រងឥទ្ធិពល

បានផុស

នៅ

ប្រទេសវៀតណាម បានប្រកាសពីការកកើតព្យុះចំនួន៣ទៀតក្នុងសមុទ្រចិនខាងត្បូង ដែលនឹងវាយប្រហារខ្លួនក្នុងខែកញ្ញានេះ ហើយប្រទេសថៃ ក៏នឹងរងឥទ្ធិពលផងដែរ។

ឥទ្ធិពលព្យុះកាជិគីនៅវៀតណាម (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Tuoi Tre នៅថ្ងៃពុធទី៣, ក្នុងចំណោមព្យុះទាំង៣ អាចមានមួយ ឡើងមកដល់ដីគោករួចវាយប្រហារខ្លាំង ជាពិសេសប៉ះចំតំបន់ដីសណ្តភាគខាងជើង ចាប់ពីខេត្ត Thanh Hoa ដល់ Gia Lai។

មជ្ឈមណ្ឌលឧតុនិយមជាតិ បានឲ្យដឹងថា​ ដោយសារការព្យាករឃើញថា ព្យុះទាំងនេះអាចមានឥទ្ធិពលខ្លាំងនោះ អាជ្ញាធរបានព្រមានពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីបាតុភូតធម្មជាតិដូចជាភ្លៀង ផ្គររន្ទះ ទឹកជំនន់ បំណាក់ដី និងខ្យល់កន្ត្រាក់ ដោយមិនមែនតែនៅតំបន់ភាគខាងជើងទេ ពលរដ្ឋនៅតំបន់កណ្តាលនិងវាលទំនាបក៏ត្រូវការពារខ្លួនដូចគ្នា។

ឥទ្ធិពលព្យុះកាជិគីនៅវៀតណាម (រូបថត៖ Reuters)

ព្យុះថ្មីនេះ ក៏នឹងជះឥទ្ធិពលដល់ថៃដែរ ទោះមិនធ្ងន់ធ្ងរប៉ុន្តែវាអាចបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រាក់ ព្រមទាំងបាតុភូតផ្គររន្ទះ ខណៈប្រទេសនេះ នៅមិនទាន់ធូរស្រាលទេ ពីគ្រោះទឹកជំនន់និងបំណាក់ដីធ្ងន់ធ្ងរ ដែលបណ្តាលមកពីឥទ្ធិពលព្យុះកាជិគី និងណងហ្វា។

សូមជម្រាបថា កាជិគី ដែលជាព្យុះទី៥ វាយប្រហារវៀតណាមក្នុងឆ្នាំនេះ បានបង្កការខូចខាតយ៉ាងធំធេងនៅខេត្ត Ha Tinh និង Nghe An ដោយក្នុងនោះផ្ទះប្រហែល ៣០ ០០០ ខ្នងបានរបើកដំបូល និងដើមឈើប្រមាណ ១៦០,០០០ ដើមត្រូវដួលរលំ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កម្ពុជា ជួបព្យុះមួយទៀតចាប់ពីថ្ងៃទី២កញ្ញាទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម