ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី បណ្តេញមន្ត្រីប៉ូលិស ជុំវិញការស្លាប់ អ្នកបើកម៉ូតូដឹកជញ្ជូន ដែលបង្កបាតុកម្មយ៉ាងហិង្សា
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters គណៈកម្មការប៉ូលិសឥណ្ឌូណេស៊ីបានបណ្តេញមន្ត្រីម្នាក់កាលពីថ្ងៃពុធ បន្ទាប់ពីរកឃើញថាមានពិរុទ្ធពីបទរំលោភក្រមសីលធម៌លើតួនាទី ដែលបានសម្លាប់អ្នកបើកបរដឹកជញ្ជូនបង្កឲ្យមានការបន្តការតវ៉ាយ៉ាងហិង្សាប្រឆាំងរដ្ឋាភិបាល។

មន្ត្រីប៉ូលិសដែលត្រូវបានបណ្ដេញចេញមានឈ្មោះ Cosmas K. Gae បន្ទាប់ពីរថយន្តប៉ូលិសបានបុកអ្នកបើកបរដឹកជញ្ជូនម្នាក់អាយុ ២១ ឆ្នាំ ឈ្មោះAffan Kurniawan ក្នុងអំឡុងពេលការតវ៉ាទូទាំងប្រទេសកាលពីសប្តាហ៍មុន។ ការសម្លាប់នេះបានបង្កឱ្យមានកំហឹងចំពោះវិសមភាពសេដ្ឋកិច្ច និងអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់របស់សមាជិកសភា ធ្វើឱ្យបាតុកម្មក្លាយជាហិង្សាកាន់តែខ្លាំង។
ប៉ូលិសជាតិបាននិយាយថា Cosmas បានប្រព្រឹត្ត «ដោយគ្មានវិជ្ជាជីវៈ» និងបានចេញការបណ្តេញចេញភ្លាមៗ ទោះបីជា Cosmasបានបដិសេធថាមិនមានចេតនាបង្កគ្រោះថ្នាក់ក៏ដោយ។ មន្ត្រីប៉ូលិស៦នាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ។

គួរបញ្ជាក់ថានៅក្នុងភាពចលាចលក្នុងប្រទេសឥណ្ឌូណេស៊ីប៉ុន្មានថ្ងៃនេះបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ១០ នាក់ស្លាប់ និង២០ នាក់បាត់ខ្លួននៅទូទាំងតំបន់ជាច្រើន ដែលជំរុញឱ្យមានការដាក់ពង្រាយយោធានៅក្នុងទីក្រុងហ្សាកាតា៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


