ព័ត៌មានអន្ដរជាតិ
លោក ស៊ី និងលោក ពូទីន ខ្សឹបគ្នាអំពីរឿងជីវិតអមតៈ និងលទ្ធភាពធ្វើឲ្យមនុស្សរស់ដល់អាយុ១៥០ឆ្នាំ
ក្នុងអំឡុងពេលព្យុហយាត្រាយោធានៅទីក្រុងប៉េកាំងកាលពីថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២៥ ប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ត្រូវបានបែកធ្លាយសំឡេងនៅលើមីក្រូហ្វូន ខណៈកំពុងពិភាក្សាគ្នាអំពីបច្ចេកវិទ្យាជីវសាស្រ្តផ្លាស់ប្តូរសរីរាង្គ ការធ្វើឲ្យអាយុវែង និងលទ្ធភាពនៃការរស់នៅរបស់មនុស្សរហូតដល់អាយុ ១៥០ឆ្នាំ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏មានវត្តមានសម្រាប់ព្រឹត្តិការណ៍នេះផងដែរ និងកំពុងដើរជាមួយមេដឹកនាំទាំងពីរ នៅពេលអំឡុងការសន្ទនារវាងលោក ពូទីន និងលោក ស៊ី។

អ្នកបកប្រែសម្រាប់លោក ពូទីន ត្រូវបានគេឮថា ភាពជឿនលឿននៃបច្ចេកវិទ្យាជីវសាស្រ្ត រួមទាំងសមត្ថភាពក្នុងការប្តូរសរីរាង្គជាបន្តបន្ទាប់ អាចជួយមនុស្សឲ្យ«រស់នៅក្មេងជាងវ័យ» និង«សូម្បីតែសម្រេចបាននូវភាពអមតៈ»។ ជាការឆ្លើយតប លោក ស៊ី បានកត់សម្គាល់ថា «អ្នកខ្លះព្យាករថានៅក្នុងសតវត្សនេះ មនុស្សអាចមានអាយុដល់ទៅ ១៥០ឆ្នាំ»។
ក្នុងសន្និសីទសារព័ត៌មានក្រោយមក លោក ពូទីន បានបញ្ជាក់ថា ការសន្ទនានេះពិតបានកើតឡើងមែន។ លោកបានរៀបរាប់យ៉ាងលម្អិតថា ការរីកចម្រើនផ្នែកវេជ្ជសាស្រ្តទំនើប រួមទាំង«ការវះកាត់ដែលទាក់ទងនឹងការជំនួសសរីរាង្គ» ផ្តល់ឲ្យមនុស្សជាតិ «នូវក្ដីសង្ឃឹមថា ជីវិតសកម្មនឹងបន្តខុសពីសព្វថ្ងៃនេះ»។
សូមរឭកថា ទាំងមេដឹកនាំរុស្ស៊ី និងមេដឹកនាំចិន សុទ្ធតែធ្លាប់បង្ហាញចំណាប់អារម្មណ៍លើអាយុវែង និងបច្ចេកវិទ្យាជីវសាស្ត្រ។ កាលពីឆ្នាំ២០២៤ លោក ពូទីន បានបញ្ជាឲ្យបង្កើតវិទ្យាស្ថានស្រាវជ្រាវដែលគាំទ្រដោយរដ្ឋរុស្ស៊ី ផ្តោតលើអាយុវែង ការធ្វើឲ្យកោសិការស់ឡើងវិញ និងការជួសជុលសរីរាង្គ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


