ព័ត៌មានអន្ដរជាតិ
ទីក្រុងហុងកុង បិទសាលារៀន និងអាជីវកម្ម ដោយសារព្យុះ Tapah
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ទីក្រុងហុងកុងបានបិទសាលារៀន និងអាជីវកម្មជាច្រើននៅថ្ងៃចន្ទទី ០៨ ខែកញ្ញានេះ ខណៈដែលព្យុះត្រូពិច Tapah បានបោកបក់ក្នុងចម្ងាយ ១៧០ គីឡូម៉ែត្រពីទីក្រុងនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។

អាជ្ញាធរទីក្រុងហុងកុងបានចេញសញ្ញាព្រមានពីព្យុះទីហ្វុងលេខ៨ ដែលជាសញ្ញាព្រមានកម្រិតខ្ពស់បំផុតទីបីរបស់ខ្លួន ទោះបីព្យុះ Tapah មិនបានវាយប្រហារដោយផ្ទាល់ក៏ដោយ។
ការដឹកជញ្ជូនសាធារណៈភាគច្រើន រួមមានសាឡាង ឡានក្រុង និងរថភ្លើង ត្រូវបានផ្អាក ខណៈពេលដែលផ្លូវរថភ្លើងដឹកជញ្ជូនដ៏ធំរបស់ទីក្រុងបានដំណើរការក្នុងល្បៀនត្រូវបានកាត់បន្ថយ។ ខ្យល់នៅជិតអាកាសយានដ្ឋានអន្តរជាតិហុងកុងបានបក់បោកក្នុងល្បឿន 101 គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងខ្យល់បោកបក់កាន់តែខ្លាំងឡើងដល់ 151 គីឡូម៉ែត្រក្នុងមួយម៉ោង។
ទោះបីជាមានការរអាក់រអួលក៏ដោយ ក៏ការខូចខាតបានលេចចេញជារូបរាងតិចតួចប៉ុណ្ណោះ ដោយសារផ្លូវស្ងប់ស្ងាត់ និងមិនមានរបាយការណ៍អំពីទឹកជំនន់ធ្ងន់ធ្ងរ ឬបំណាក់ដីឡើយ។
គួរបញ្ជាក់ថាព្យុះTapah បានធ្វើឲ្យមានបំណាក់ដីនៅ Taishan ខេត្ត Guangdong ហើយត្រូវបានព្យាករណ៍ថានឹងផ្លាស់ទីទៅឆ្ងាយបន្តិចម្តងៗ។ ក្រៅពីនេះសាលារៀនជិតក្រុង Shenzhen ក៏ត្រូវបានបិទដើម្បីជាការប្រុងប្រយ័ត្នផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


