ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ បាញ់ទម្លាក់ដ្រូនរុស្ស៊ី ដោយចោទថារំលោភដែនអាកាសរបស់ខ្លួន
យោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៥ ប្រទេសប៉ូឡូញ បានឲ្យដឹងថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរុស្ស៊ីនៅលើទឹកដីរបស់ខ្លួនកាលពីព្រឹកថ្ងៃពុធនេះ បន្ទាប់ពីការរំលោភបំពានដែនអាកាសប៉ូឡូញម្តងហើយម្តងទៀត ក្នុងអំឡុងពេលការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុងមូស្គូលើអ៊ុយក្រែន។

កងកម្លាំងប្រដាប់អាវុធប៉ូឡូញ បានប្រកាសថា យន្តហោះយោធារបស់ខ្លួនកំពុងប្រតិបត្តិការ បាញ់ទម្លាក់«វត្ថុនានា»ដែលហោះឆ្លងកាត់ព្រំដែនដោយខុសច្បាប់។
បញ្ជាការប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធ បានប្រកាសនៅបណ្ដាញសង្គម X ថា «ក្នុងអំឡុងពេលនៃការវាយប្រហារថ្ងៃនេះដោយសហព័ន្ធរុស្ស៊ីសំដៅទៅលើប្រទេសអ៊ុយក្រែន ដែនអាកាសរបស់យើងត្រូវបានរំលោភបំពានម្តងហើយម្តងទៀតដោយដ្រូន»។
យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ឧបទ្ទវហេតុនេះ បានជំរុញឲ្យមានការបិទអាកាសយានដ្ឋានប៉ូឡូញ Chopin នៅទីក្រុង Warsaw និងអាកាសយានដ្ឋាន Rzeszow-Jasionka ជាបណ្តោះអាសន្ន ដែលជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការធ្វើដំណើរ និងការផ្ទេរអាវុធទៅកាន់ប្រទេសអ៊ុយក្រែន។ មន្ត្រីយោធាប៉ូឡូញមិនបានបញ្ជាក់ពីការបិទភ្លាមៗនោះទេ។
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញលោក Cezary Tomczyk បានប្រាប់ថា ប្រតិបត្តិការត្រូវបានចាប់ផ្តើម «ដើម្បីកម្ចាត់វត្ថុដែលបានរំលោភបំពាន និងហួសព្រំដែននៃសាធារណរដ្ឋប៉ូឡូញ» ហើយបានជំរុញឲ្យពលរដ្ឋធ្វើតាមការប្រកាសជាផ្លូវការពីកងទ័ព និងប៉ូលិស។
មុននេះ កងទ័ពអាកាសរបស់អ៊ុយក្រែន បានប្រកាសថា ដ្រូនរបស់រុស្ស៊ីបានឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញដែលជាសមាជិកណាតូ ហើយបានគំរាមកំហែងទីក្រុង Zamosc។
នៅទីក្រុងវ៉ាស៊ីនតោន សមាជិកព្រឹទ្ធសភាអាមេរិក លោក Dick Durbin បានព្រមានថា សកម្មភាពរបស់ទីក្រុងមូស្គូ អាចជាការប៉ុនប៉ងដើម្បីសាកល្បងការឆ្លើយតបរបស់អង្គការណាតូ។ លោកបានសរសេរនៅលើ X ថា «បន្ទាប់ពីការសម្លាប់រង្គាលដែលពូទីនបន្តធ្វើដាក់អ៊ុយក្រែន ការលុកលុយទាំងនេះមិនអាចមិនអើពើបានទេ»៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


