ព័ត៌មានអន្ដរជាតិ
អត់បន្ធូរដៃទេ! យោធាមីយ៉ាន់ម៉ា តាមប្រមាញ់តារាល្បីឈ្មោះជាង១០០នាក់ទៀត ក្រោយចាប់បាន Paing Takhon
បន្ទាប់ពីតារាល្បីឈ្មោះបំផុតរបស់ប្រទេស លោក Paing Takhon ត្រូវបានយោធាចាប់ខ្លួន អាជ្ញាធរមីយ៉ាន់ម៉ា យោធាកំពុងតាមប្រមាញ់តារាល្បីល្បាញជាង១០០នាក់ទៀត ដែលគាំទ្រចលនាប្រឆាំងរដ្ឋប្រហារ។

យោធាបានបញ្ចេញបញ្ជីនៃដីកាចាប់ខ្លួនតារាល្បីល្បាញចំនួន១២០នាក់ទៀត ដែលក្នុងនោះរួមមានទាំងតារាចម្រៀង Lin Lin និង Chit Thu Wai, តារាសម្តែង Phway Phway, Eaindra Kyaw Zin និង Pyay Ti Oo ក៏ដូចជាតារាបង្ហាញម៉ូដ May Myat Noe ផងដែរ។
លោក Paing Takhon គឺជាតារាបង្ហាញម៉ូដនិងជាតារាសម្តែងដែលមានអ្នកគាំទ្ររាប់លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃ។ លោកបានបង្ហាញសកម្មភាពយ៉ាងក្តៅគគុក ទាំងការតវ៉ាតាមអនឡាញនិងការតវ៉ាដោយផ្ទាល់។

ប្អូនស្រីរបស់គាត់ឈ្មោះ Thi Thi Lwin បានបង្ហោះ Facebook ថា “មានកងទ័ពប្រមាណ៥០នាក់ជិះឡានយោធាចំនួន៨គ្រឿង មកចាប់ខ្លួនគាត់ចេញពីផ្ទះម្ដាយរបស់គាត់ក្នុងតំបន់ North Dagon នៃទីក្រុង យ៉ាំងហ្គោន”។
នាងបានបន្ថែមថា “ដោយសារតែគាត់ឈឺធ្ងន់ ពួកគេបានចាប់ខ្លួនគាត់ដោយស្រួល គ្មានអំពើហិង្សាអ្វីឡើយ។ យើងមិនដឹងថា គេចាប់ខ្លួនគាត់យកទៅទីណានោះទេ”។

កាលពីពេលថ្មីៗ តារាវ័យ២៤ឆ្នាំរូបនេះ ត្រូវបានគេឃើញ ចូលរួមក្នុងបាតុកម្មនិងការហែក្បួនជាច្រើន។ គាត់ក៏ធ្លាប់បានបង្ហោះរូបភាពនៃមេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញ និងជានិមិត្តរូបគាំទ្រលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។

Takhon ធ្លាប់បាននិយាយថា “យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើរដ្ឋប្រហារយោធា។ យើងទាមទារឲ្យមានការដោះលែងជាបន្ទាន់ចំពោះទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី, ប្រធានាធិបតី U Win Myint, រដ្ឋមន្រ្តីរដ្ឋាភិបាលស៊ីវិលនិងសមាជិកសភាជាប់ឆ្នោតទាំងឡាយ”។
យើងទាមទារឲ្យមានការគោរពលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ និងបង្កើតរដ្ឋាភិបាលស៊ីវិលថ្មីក្នុងពេលឆាប់ៗបំផុត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កងទ័ពមីយ៉ាន់ម៉ា សម្រុកទៅចាប់ខ្លួនតារាល្បី Paing Takhon ទាំងព្រឹកព្រលឹម
-
សន្តិសុខសង្គម៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


