Connect with us

ព័ត៌មានអន្ដរជាតិ

អត់បន្ធូរដៃទេ! យោធាមីយ៉ាន់ម៉ា តាមប្រមាញ់តារាល្បីឈ្មោះជាង១០០នាក់ទៀត ក្រោយចាប់បាន Paing Takhon

បានផុស

នៅ

បន្ទាប់ពីតារាល្បីឈ្មោះបំផុតរបស់ប្រទេស លោក Paing Takhon ត្រូវបានយោធាចាប់ខ្លួន អាជ្ញាធរមីយ៉ាន់ម៉ា យោធាកំពុងតាមប្រមាញ់តារាល្បីល្បាញជាង១០០នាក់ទៀត ដែលគាំទ្រចលនាប្រឆាំងរដ្ឋប្រហារ។

This image has an empty alt attribute; its file name is unnamed_4.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធាបានបញ្ចេញបញ្ជីនៃដីកាចាប់ខ្លួនតារាល្បីល្បាញចំនួន១២០នាក់ទៀត ដែ​លក្នុងនោះរួមមានទាំងតារាចម្រៀង Lin Lin និង Chit Thu Wai, តារាសម្តែង Phway Phway, Eaindra Kyaw Zin និង Pyay Ti Oo ក៏ដូចជាតារាបង្ហាញម៉ូដ May Myat Noe ផងដែរ។

លោក Paing Takhon គឺជាតារាបង្ហាញម៉ូដនិងជាតារាសម្តែងដែលមានអ្នកគាំទ្ររាប់លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃ។ លោកបានបង្ហាញសកម្មភាពយ៉ាងក្តៅគគុក ទាំងការតវ៉ាតាមអនឡាញនិងការតវ៉ាដោយផ្ទាល់។

This image has an empty alt attribute; its file name is h_53656101.jpg

ប្អូនស្រីរបស់គាត់ឈ្មោះ Thi Thi Lwin បានបង្ហោះ Facebook ថា “មានកងទ័ពប្រមាណ៥០នាក់ជិះឡានយោធាចំនួន៨គ្រឿង មកចាប់ខ្លួនគាត់ចេញពីផ្ទះម្ដាយរបស់គាត់ក្នុងតំបន់ North Dagon នៃទីក្រុង យ៉ាំងហ្គោន”។

នាងបានបន្ថែមថា “ដោយសារតែគាត់ឈឺធ្ងន់ ពួកគេបានចាប់ខ្លួនគាត់ដោយស្រួល គ្មានអំពើហិង្សាអ្វីឡើយ។ យើងមិនដឹងថា គេចាប់ខ្លួនគាត់យកទៅទីណានោះទេ”។

This image has an empty alt attribute; its file name is Eyag2zqVcAMU3ph-1.jpg

កាលពីពេលថ្មីៗ តារាវ័យ២៤ឆ្នាំរូបនេះ ត្រូវបានគេឃើញ ចូលរួមក្នុងបាតុកម្មនិងការហែក្បួនជាច្រើន។ គាត់ក៏ធ្លាប់បានបង្ហោះរូបភាពនៃមេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញ និងជានិមិត្តរូបគាំទ្រលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។

This image has an empty alt attribute; its file name is 121460082_3019683551649103_3583193693209841159_o-696x496-1.jpg

Takhon ធ្លាប់បាននិយាយថា “យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើរដ្ឋប្រហារយោធា​។ យើងទាមទារឲ្យមានការដោះលែងជាបន្ទាន់ចំពោះទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី, ប្រ​ធានាធិបតី U Win Myint, រដ្ឋមន្រ្តីរដ្ឋាភិបាលស៊ីវិលនិងសមាជិកសភាជាប់ឆ្នោតទាំងឡាយ”។

យើងទាមទារឲ្យមានការគោរពលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ និងបង្កើតរដ្ឋាភិបាលស៊ីវិលថ្មីក្នុងពេលឆាប់ៗបំផុត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កងទ័ពមីយ៉ាន់ម៉ា សម្រុកទៅចាប់ខ្លួនតារាល្បី Paing Takhon ទាំងព្រឹកព្រលឹម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម