ព័ត៌មានអន្ដរជាតិ
រថយន្តដឹកទាហានថៃមួយក្រុម ធ្លាក់ជ្រោះ ពេលធ្វើដំណើរទៅជួយប្រយុទ្ធនៅភាគខាងត្បូង
រថយន្តយោធាដែលដឹកទាហានថៃមួយក្រុម ឆ្ពោះទៅភាគខាងត្បូង ដើម្បីជួយកងកម្លាំងកំពុងប្រយុទ្ធជាមួយក្រុមផ្តាច់ខ្លួនមូស្លីម បានធ្លាក់ជ្រោះនៅខេត្ត Songkhla។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី១១ខែកញ្ញាឆ្នាំ២០២៥ រថយន្តនោះមានដឹកទាហានថៃចំនួន៨នាក់ បានដាច់ហ្វ្រាំងធ្លាក់ជ្រោះនៅចំណុចភូមិលេខ១៦ ឃុំ Na Thawi នៃស្រុក Na Thawi។

សេចក្តីរាយការណ៍ខាងលើបានឲ្យដឹងថា ទាហានទាំង៨មិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ គ្រាន់តែរបួសប៉ុណ្ណោះ ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុក Na Thawi។

សូមជម្រាបថា ការប្រយុទ្ធគ្នាកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លា នៅខេត្ត Songkhla ភាគខាងត្បូង ពេលដែលកងកម្លាំងសន្តិសុខថៃ បើកប្រតិបត្តិការរុះរើភូមិ Baan Huai Tao ក្នុងស្រុក Saba Yoi បន្ទាប់ពីរបាយការណ៍ស៊ើបការណ៍បង្ហាញថា ក្រុមបះបោរមូស្លីមកំពុងលាក់ខ្លួននៅក្នុងតំបន់នោះ។

ការវាយឆ្មក់នេះ បណ្តាលឲ្យផ្ទុះអាវុធទ្រង់ទ្រាយធំរវាងអាជ្ញាធរ និងក្រុមតស៊ូ ហើយក្រោយមក កងកម្លាំងសន្តិសុខ បានបិទតំបន់នោះ ដើម្បីរារាំងជនសង្ស័យពីការរត់គេចខ្លួន និងរក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើស្ថានការណ៍។

រហូតមកដល់ពេលនេះ ប្រតិបត្តិការកំពុងដំណើរការនៅឡើយ ហើយនៅតែមិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ឬរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កងកម្លាំងសន្តិសុខថៃ កំពុងឡោមព័ទ្ធក្រុមបះបោរក្នុងខេត្ត Songkhla
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


